បងប្អូនមហាជន បានស្គាល់លោកផែង វណ្ណៈ រួចមកហើយ តាមរយៈការជួយដល់ជនត្រូវបានគេកៀបសង្កត់ និងអ្នកប្រើអំណាចល្មើសច្បាប់ ពិសេសគឺលើបញ្ហាដីធ្លី ដោយលោកបានជួយដល់ជនរងគ្រោះ ក្នុងការទាមទាររកយុត្តិធម៏ និងធ្លីមកវិញ ជាបន្តបន្ទាប់ ក្រោយពីបានជនរងគ្រោះរត់មករកលោកឲ្យជួយ។

នៅក្នុងការជួយដល់ជនទីទាល់ក្រ ជនដែលត្រូវបានគេរំលោ.ភបំពានដីធ្លីហើយនោះ លោកក៏បានជួយជាថវិការខ្លះដល់ជនរងគ្រោះ ដោយសារតែបានឃើញពីស្ថានភាពរបស់ពួកគាត់ពេលមកសូមជំនួយនោះ គឺមានការលំបាកណាស់ ហេតុអ្វីបានជាជនមានអំណាចមួយចំនួននៅតែចង់បានដីធ្លីរបស់ពួកគាត់ទៀតនោះ?

ដោយឡែកនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកបានឲ្យដឹងថា "ភាពថ្លៃថ្នូររបស់មនុស្សមិនមែនស្ថិតនៅលើអំណាចលេីលុយដេីរកៀបសង្កត់ជិះជាន់មនុស្សទន់ខ្សោយទេ តែស្ថិតនៅលេីអំពើល្អ !"។

គ្រាន់តែបានឃើញនូវការបង្ហោះសាររបស់លោកភ្លាម ធ្វើឲ្យមហាជនមានការគាំទ្រយ៉ាងខ្លាំង នៅតាមបណ្តាញសង្គមហ្វេសប៊ុក ព្រោះការជួយរបស់លោកបានធ្វើឲ្យមហាជនលោកបានស្គាល់ និងមានទំនុកចិត្តលើលោកផែង វណ្ណៈជាខ្លាំង។











ប្រភព៖ Pheng Vannak News