ចាប់ពីឆ្នាំ២០២១ ខេត្តព្រះសីហនុ នឹងដាក់ឲ្យមានការប្រឡងប្រណាំង មេឃុំ ចៅសង្កាត់ បម្រើសេវាសាធារណៈល្អ ទាំង ២៩ឃុំ សង្កាត់ទូទាំងខេត្ត
ស៊ីហៀង
-

ចាប់ពីឆ្នាំ២០២១ ខេត្តព្រះសីហនុ និងមានការដាក់ឲ្យប្រឡង ប្រណាំង មេឃុំ ចៅសង្កាត់​ ដែលមានថ្វីដៃ និងមានស្នាដៃល្អ នៅក្នុងការបម្រើរាស្ត្រ និងចេះដោះស្រាយស្ថានការណ៍ឲ្យបានទាន់ហេតុការណ៍ អាចបំពេញភារកិច្ចផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋ បានល្អ ។

នៅក្នុងគណនីហ្វេសប៊ុករបស់ ប្រជាជន ខេត្តព្រះសីហនុ បានឲ្យដឹងមុននេះបន្តិចថា "ចាប់ពីឆ្នាំ២០២១ ខេត្តព្រះសីហនុ នឹងដាក់ឱ្យមានការប្រឡងប្រណាំង មេឃុំ ចៅសង្កាត់ បម្រើសេវាសាធារណៈល្អ ទាំង ២៩ឃុំ សង្កាត់ទូទាំងខេត្ត

មេឃុំ ចៅសង្កាត់ ត្រូវតែដើរអោយទាន់សម័យ ចេះប្រើ ត្រូវបង្កើតហ្វេសបុកផ្ទាល់ខ្លួន ដើម្បីផ្សព្វផ្សាយសកម្មភាពការងារ ទទួលសំណើរ និងបកស្រាយទាន់ពេលវេលា ជាពិសេការបំពេញភារកិច្ចផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ បានលឿន រហ័ស និងតម្លាភាព"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បង្ហាញការត្រេកអរ ព្រោះថា ខ្លួននឹងទទួលបានមនុស្សដែលមានសមត្ថភាព មានស្មារតី និងការទទួលខុសត្រូវខ្ពស់នៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អមិនធ្វើឲ្យបងប្អូនមហាជនមានការអាក់អន់ចិត្ត ចំពោះបញ្ហានានា ដែលកើតឡើង ហើយពុំមានការទទួលខុសត្រូវនោះទេ ។ ប្រជាពលរដ្ឋ គឺចង់បានអ្នកដឹកនាំល្អ ចេះជួយដល់ប្រជាពលរដ្ឋ ដោយស្មោះត្រង់ និងមានភាពឆ្លាតវៃ អាចទប់ទល់គ្រប់បញ្ហាទាំងអស់ដែលកើតមាន ពិសេសគឺសុខសុវត្ថិភាពតែម្តង៕

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ