នារីស្រស់ម្នាក់​ រត់ទាំងស្ថានភាពស្រវឹង ចូលការដ្ឋាន ស្រែកឆោឡោឲ្យគេជួយ ថាមានបុរសម្នាក់ មានបំណងមិនល្អលើរូបនាង...
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីវេលាម៉ោង ១១ និង ៤០នាទីយប់ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២០ នារីវ័យក្មេងម្នាក់ បានរត់ចូលទៅការដ្ឋានសំណង់មួយកន្លែង ក្នុងស្ថានភាពស្រវឹង ហើយប្រាប់ថា មានគេដឹកនាងទៅដេក នៅផ្ទះសំណាក់តែត្រូវនាងរត់ចុះពីលើម៉ូតូស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល ត្រង់ចំណុច ការដ្ឋានសំណង់មួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នារីដែលបានស្រែកឲ្យគេជួយរូបនោះ មានឈ្មោះថា ធី មណ្ឌល អាយុ ២៣ ឆ្នាំ មានស្រុកកំណើតនៅឯខេត្តបាត់ដំបង ស្នាក់នៅបន្ទប់ជួល ភូមិ-សង្កាត់កើតហេតុ។

បើតាមសម្តីរបស់នារីរងគ្រោះរូបនោះបានប្រាប់ថា រូបនាងបានស្គាល់គ្នាជាមួយនឹងស្រ្តីម្នាក់តាមហ្វេសប៊ុក ហើយបានបបួលរូបនាងមកស្នាក់នៅជាមួយគ្នា បំណងស្វែងរកការងារធ្វើ។ លុះពេលនាងមកនៅបានចំនួន២ថ្ងៃ ស្រ្តីរូបនោះក៏បានបបួលនាងទៅស៊ីផឹក នៅបន្ទប់ជួលរបស់បុរសម្នាក់ ។ ក្នុងពេលស៊ីផឹកស្រវឹងរៀងៗខ្លួនហើយនោះ ស្រ្តីម្នាក់នោះក៏បានគេចខ្លួនបាត់​ ដោយទុកឲ្យនាងនៅជាបុរសម្នាក់នោះនៅក្នុងបន្ទប់ ។ បន្ទាប់បុរសរូបនោះក៏បានដឹកនាងតាមម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក ពេលជិះតាមផ្លូវ បុរសរូបនោះក៏បានសួរទៅកាន់នាងថា​ ទៅដេកផ្ទះសំណាក់យកថ្លៃប៉ុន្មាន ពេលនាងលឺបែបនេះ ក៏ប្រាប់ទៅបុរសរូបនោះវិញថា នាងមិនទេ ដាក់នាងចុះទៅ បើមិនដាក់នាងចុះទេ នាងនិងលោតចុះពីលើម៉ូតូ ហើយបុរសរូបនោះក៏បានដាក់នាងចុះ ។ ភ្លាមៗនោះ នាងក៏រត់ចូលការដ្ឋានស្រែកឲ្យគេជួយតែម្តង៕