នៅមុនបន្តិចលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារថា "ចង់ស៉ីដាច់លុយចិនជាង ២ លានដុល្លារ ត្រូវចាប់ខ្លួន លោកស្រី យូ ចន្ថា មុខរបរ មន្ត្រីរាជការ បានយល់ព្រមលក់ដីមួយកន្លែងទៅអោយចិនតម្លៃជាង ៣ លានដុល្លារ និងបានយកលុយកក់ពីចិនចំនួនជាង ២ លានដុល្លារ តែមិនព្រមកាត់ឈ្មោះអោយ ទេីបចិនប្ដឹងទារយកលុយវិញ"។

គួរបញ្ជាក់ផងដែរថា ស្ដ្រីឈ្មោះ យូ ចន្ថា ត្រូវបានអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួននៅថ្ងៃទី០៤ ខែមិថុនា ហើយបញ្ជូនមកអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ធុច បញ្ចសន្ដិភាព ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពីបទ «រំលោ.ភលើទំនុកចិត្ត» ប្រព្រឹត្តទៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។

ដើមចមនៃរឿងនេះ គឺស្ដ្រីឈ្មោះ យូ ចន្ថា បានព្រមព្រៀងលក់ដីមួយកន្លែង ក្នុងតម្លៃ៣,៦០០,០០០ដុល្លារ ទៅឲ្យជនជាតិចិន។ ក្រោយមកជនរងគ្រោះ បានប្រគល់ប្រាក់កក់ចំនួន ២,២៥០,០០០ដុល្លារ ឲ្យទៅជនសង្ស័យ ដោយសន្យាថា រត់ការកាត់ប្លង់ដោយប្រើប្រាស់ពេល១១ខែ៕
