ប្រិយមិត្តជាទីមេត្រី បងប្អូនច្បាស់ជាបានជ្រាបរួចមកហើយថា វីរ៉ុស កូរ៉ណា (Covid-19) គឺជាវិរ៉ុសមួយប្រភេទដែលបានឆក់យកអាយុជីវិតមនុស្សនៅជំវិញពិភពលោកអស់រាប់លាននាក់រួចមកហើយ បើគិតមកដល់សព្វថ្ងៃនេះមានមនុស្សស្លា ប់ និង មនុស្សដែលឆ្លងវិរ៉ុសនេះមិនតិចទេ គឺកើនឡើងរាល់ថ្ងៃ រហូតធ្វើឲ្យពិភពលោកកំពុងតែមានការព្រួយបារម្ភខ្លាំង ខណៈវ៉ាក់សាំង បង្ក្រាបវិរ៉ុស កូរ៉ូណា ប្រភេទថ្មីនេះនៅមិនទាន់មានការរកឃើញ។

យ៉ាងណាមិញពាក់ព័ន្ធនិងវីរ៉ុស កូរ៉ូណា នេះផងដែរ គណនីហ្វេសប៊ុកផេករបស់ PNN News ក៏បានធ្វើការចុះផ្សាយយ៉ាងដូច្នេះថា ៖ កងកម្លាំងរក្សាសន្តិភាពកម្ពុជានៅស៊ូដង់ខាងត្បូងរៀបចំសណ្តាប់ធ្នាប់ និង អោយមន្ត្រី រក្សាគម្លាតសុវត្ថិភាព ដើម្បីការពា មេរោគឆ្លង Covid-19

ស៊ូដង់ខាងត្បូង, ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ រៀបចំសណ្តាប់ធ្នាប់កន្លែងលក់ទំនិញក្មុងបន្ទាយ អ.ស.ប ៖ កងកម្លាំងរក្សាសន្តិភាពកម្ពុជារៀបចំសណ្តាប់ធ្នាប់ និងណែនាំអោយមន្ត្រី អ.ស.ប រក្សាគម្លាតសុវត្ថិភាព ដើម្បីការពារការីករាលដាលមេរោគឆ្លង Covid-19 ៕


