ភ្នំពេញ៖ នាយរងប៉ុស្តិ៍នគរបាលសង្កាត់ទៀន ដេញចាប់មុខសញ្ញាគាស់ផ្ទះ រហូតមកដល់ផ្លូវ៦០ម៉ែត្រ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្តដឹកសម្ភារៈមេន(បូជាសព) បណ្ដាលឲ្យរងរបួសធ្ងន់ បែកដៃ និងបែកលេីចិញ្ចេីមធ្ងន់ ចំណែកឯមុខសញ្ញាបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ ស្រមោល នៅវេលាម៉ោង៥ទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ។

ខ្ញុំបាទម៉េង សូមសម្ដែងការកោតសរសើរចំពោះការចួលរួមចំណែកក្នុងកិច្ចការពាររក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទោះជាម្នាក់ឯង ក៏សុខចិត្តដេញចាប់ដែរ ទោះជាជនសង្ស័យទាញកំប៉ុងស្រាបៀរកប់ពេលដេញតាមក៏ដោយ ក្នុងនាមជាមន្ត្រីនគរបាល គាត់មិនប្រលែងជនសង្ស័យអោយរត់ងាយៗនោះទេ តែសូមចូលរួមសោកស្ដាយផងលោកពូ ដែរមកជួបគ្រោះថ្នាក់បែបនេះទៅវិញ!

បច្ចុប្បន្នក្រោយពេលកើតហេតុ នាយរងប៉ុស្តិ៍ដែលរងរបួស ត្រូវបានលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ហៅរថយន្តសង្គ្រោះរបស់មន្ទីរសម្រាកព្យាបាលសួគារ៍មកជួយដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យរុស្សី ។ ចំណែកឯម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌ ចុះមកវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ សូមជួយ Share ជាការលេីកទឹកចិត្តជូនគាត់ផង!។ ដោយក្ដីគោរព
ប្រភព៖ បង ម៉េង អ្នកសារព័ត៌មាន
