ចាប់តាំងពីតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា បានជាប់ដៃតារាសម្តែងលោកថមមី សាងគ្រួសារមក មានបងប្អូនជាច្រើន បានឃើញពីភាពផ្អែមល្អែម និងភាពស្រស់ញញឹម ជាមួយនិងក្តៅសុខដែលមនុស្សគ្រប់គ្នាចង់បានគ្រប់ៗគ្នា ។ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ ជាមួយគ្នា ពេលនេះអ្នកនាង និងស្វាមី ក៏មានតំណត់ឈា មនៅក្នុងផ្ទៃរបស់អ្នកនាង ដែលនេះកាន់តែធ្វើឲ្យអ្នកនាង និងក្រុមគ្រួសារកាន់តែមានភាពផ្អែមល្ហែមជាមួយគ្នាលើសដើម។

នៅក្នុងអំឡុងពេលដែលអ្នកនាង មានផ្ទៃពោះ ស្វាមីរបស់អ្នកនាង បានបំពេញតួនាទីបានយ៉ាងល្អ ដោយការផ្តល់ភាពកក់ក្តៅ កំលាំង និងមើលថែគ្រប់បែបយ៉ាង ។ លោកថមមី បានបំពេញតួនាទី ជាស្វាមី និងឪពុករបស់កូនផ្ទៃបានយ៉ាងល្អ ដោយការមើលថែសុខភាព ទាំងម្តាយនិងកូន ដោយផ្តល់ស្នាមញញឹម មិនធ្វើឲ្យអ្នកនាងមានការពិបាកចិត្តនោះទេ។

ដោយឡែកាលពីយប់មិញនេះ អ្នកនាងបានបង្ហោះសារវិដេអូ ខណៈពេលដែលលោកប្តីជាទីស្រលាញ់ កំពុងតែម៉ាស្សាជើងឲ្យ ប្រពន្ធសំណព្វចិត្ត ដែលមានការចុកជើងនោះ។ អ្នកនាង សួស វីហ្សា បានបង្ហោះសារថា "យប់នេះសុំផុសស្វីតតិចហេីយចា៎ ព្រោះចង់លេីកទឹកចិត្តអ្នកម៉ាស្សាផ្ទាល់ខ្លួន យកចិត្តគាត់តិចព្រោះដេីម្បីអោយគាត់ម៉ាស់អោយរាល់ថ្ងៃនោះអី? សំខាន់ព្រះនាងតូចខ្ញុំធាក់ម៉ាក់ៗអត់ឈប់សោះម៉ាយបេះដូង? #Daddy #mommy # baby ?????❤️?"។









មានវិដេអូ៖