បងប្អូនជាច្រើនប្រាកដជាបានស្គាល់ បងស្រីចិត្តធម៏ ស្រីអូន ដែលជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា និងជាម្ចាស់គណនីហ្វេសប៊ុក "ស្រីអូន សម្រស់ធម្មជាតិ" ។ គ្រប់គ្នាតែងតែបានឃើញ ពីសកម្មភាពនានា ក្នុងជួយដល់ជនទីទាល់ក្រ ចាស់ជរា លោកតាធាក់ស៊ីក្លូ និងមានជាច្រើនទៀត។
ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ បងស្រីក៏បានទៅជួបប្អូនៗតូចៗ ដែលនៅអង្គការ Afesip Cambodia គ្រប់គ្រងដោយលោកស្រី ម៉ម សុម៉ាលី ។ អង្គការនេះបានជួយដល់ក្មេងស្រីរងគ្រោះជាច្រើន ដែលបានរងគ្រោះដោយសារស្នាដៃលោកឪពុក និងអ្នករស់នៅជិតខាង បានធ្វើបា.បផ្លូវចិត្តរបស់ពួកគាត់។
ការវា យប្រហារផ្លូវចិត្តអស់ទាំងនេះ ពិតជាធ្វើឲ្យក្មេងស្រីរងគ្រោះ គាត់ពិបាននិងរស់ខ្លាំងណាស់ រហូតមានអ្នកខ្លះស្ទើរតែបាត់បង់សតិម្តងទៅហើយ ដោយការរំលោ. ភបំពានរបស់អស់លោក។ ក្មេងស្រីម្នាក់ ដែលត្រូវឪពុកធ្វើបា ប គំរា .ម មិនឲ្យប្រាប់ អ្នកណា ព្រមទាំងយកសាំងចាក់ ចង់សម្លា ប់បំបិតមាត់ថែមទៀតផង។ តើលោកជាឪពុកបែបណា ម្តាយបែបណាដែលហ៊ានធ្វើបានកូនរបស់ខ្លួនបែបនេះ? តើមនុស្សដូចជាពួកលោកសមរស់នៅលើផែនដីមួយនេះទេ? ម្តាយលក់កូន ឪពុករំលោ. ភ បំពានលើកូន ធ្វើដូចជាកូនមិនមែនជាមនុស្ស ឬគ្រាន់តែជារបស់ដែលអ្នកចង់ធ្វើអ្វីលើរូបនាងអ្វីក៏បាន។ជាមួយគ្នានោះផងដែរ បងស្រីអូន បានជួយឧបត្ថម្ភ ដល់កូនស្រី ទាំង១២០នាក់ ចំនួនទឹកប្រាក់ 20000$ សំរាប់ការសិក្សា។
បងស្រីបានបង្ហោះសារថា" សូមដាក់អារម្មណ៍នឹកស្រម៉ៃរូបភាពបងប្អូនហ្នឹងយំដូចគ្នាពេលស្ដាប់បទ ជំនោរជីវិត ជីវិតពិតកូនស្រីម្នាក់ដែរកំពុងអង្គុយច្រៀងអោយបងប្អូនស្ដាប់????នៅពេលដែរយេីងគិតថាយេីងពិបាក តែជីវិតកូនៗកំសត់ ពិបាក ត្រូវទទួលទារុណកម្មដូចធ្លាក់នរកទាំងរស់ នេះមានរឿងព្រៃផ្សៃជាច្រេីនដែលខ្ញុំមិនអាចនិយាយប្រាប់បងប្អូនអស់? ?នេះជាហេតុដែលខ្ញុំទទួលចិញ្ចឹមកូនៗរងគ្រោះដោយការរំលោ.ភបំពាន និង ជួញដូរអស់មួយជីវិត?? ??ថ្ងៃនេះមានការដូរជូនកូនស្រីទាំង120នាក់ ចំនួន20000$ សំរាប់ការសិក្សា?????? ជូនបុណ្យផងបងប្អូន??"។
បងស្រីអូនបានបន្ថែមទៀតថា "?មនុស្សប្រុសក៏យំដែរកូនកំសត់ពេកហេីយកូនស្រីម៉ែ??កេីតមកពិការនិយាយមិនច្បាស់ត្រូវឪពុកបង្កេីតរំលោ. ភ1ឆ្នាំជាងជះសាំងដុតសំលា. ប់?រងការរេីសអេីងតេីគ្នាឈឺចាប់យ៉ាងណាស់??នេះជាមូលហេតុដែរខ្ញុំទទួលចិញ្ចឹមកូនៗអស់មួយជីវិត
សូមអរគុណសំរាប់ជំនួយសប្បុរស នេះជាធនាគារ និង វីងរបស់អង្គការអាហ្វេស៊ីប
THANKS FOR DONATIONS
✅ ធនាគារ ABA (ABA Bank): 001167093 (Mam Somaly, Lin Sylor , Sao Chhoeurth & Vann Sina)
✅ វីង (Wing): 02705889 (AFESIP CAMBODIA) លេខសំគាល់ 061 601 601
✅ Website: https://www.afesip.org/donate




នៅក្នុងវិដេអូរៀបរាប់ពីក្តីឈឺចាប់របស់ក្មេងស្រីដែលរងគ្រោះ ពិតជាក្តុកក្តួលខ្លាំងណាស់។ សូមទស្សនាវិដេអូទាំងអស់គ្នា៖