រកណាបាន តោះ! សួនសុខនីឆា មានជួលសម្លៀកបំពាក់បុរាណ ទាំងបុរសនិងនារី គ្រឿងអល័ង្កានិងសម្លៀកបំពាក់ថ្មីៗ តម្លៃ​5000រៀល ជាពិសេស​ ផាត់មុខនិង​ធ្វើសក់​ Free ទីតាំងស្ថិតនៅ...
-

បងប្អូនដែលចូលចិត្តដំណើរកម្សាន្ត ជាលក្ខណៈគ្រួសារ មិត្តភក្តិ និងបែបលក្ខណៈគូរស្នេហ៍ ដែលចង់រកកន្លែងមានទេសភាពល្អ កន្លែងស្អាតៗសម្រាប់លំហែរអារម្មណ៍ បន្ទាប់ពីបំពេញការងារ​ និងមានសំលៀកបំពាក់បែបបុរាណពាក្យដើម្បីថតទុកជាអនុស្សាវរីយ៍នោះ ពេលនេះសូមណែនាំកន្លែងកម្សាន្តមួយកន្លែង ដែលមានទាំងទេសភាពស្រស់ស្អាត ខ្យល់បរិសុទ្ធ ជាពិសេសមានសំលៀកបំពាក់បែបបុរាណពាក់នោះ កុំភ្លេចសួនសុខនីឆារចនាថែ ដែលរមណីយដ្ឋានមួយកន្លែង ដ៏ល្អសម្រាប់បងប្អូនធ្វើដំណើរកម្សាន្ត និងស្រស់ស្រូបយកខ្យល់បរិសុទ្ធយ៉ាងត្រជាក់ចិត្ត។

កាលពីថ្ងៃទី០៧ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kun Mealea បានបង្ហោះសារថា "ស្វាគមន៍​មកកាន់​ #សួនសុខនីឆា មានជួលសម្លៀកបំពាក់បុរាណ ទាំងបុរសនិងនារី?? គ្រឿងអល័ង្កានិងសម្លៀកបំពាក់ថ្មីៗ តម្លៃ​5000រៀល ជាពិសេស​ ផាត់មុខនិង​ធ្វើសក់​ Free​ ❤️??ទីតាំង​ ភូមិ​ កំពងឆ្លង ឃុំ​ វត្តតាមិម​ ស្រុក​ សង្កែ​ ខេត្ត​ បាត់ដំបង❤️?? អាចទំនាក់ទំនងតាមលេខ 093657321"។

ភ្លាមៗនោះក៏មានបងប្អូនជាច្រើនបានខមិនពីការចូលចិត្តទេសភាព និងការតុបតែងខ្លួនបែបនេះខ្លាំងណាស់ ព្រោះមើលទៅស្រស់ស្អាតខ្លាំងណាស់ ហើយណាមួយទេសភាពល្អ ផ្ទៃមេឃខៀវស្រងាត់ គួរឲ្យចង់ដើរលេងកម្សាន្ត៕