អាណិតណាស់...លក់មិនដាច់ទេនៅសល់ពេញម៉ូតូ ជួយទិញគាត់ផងបងប្អូន គាត់នៅម្តុំស្តុបវត្តមហាមន្ត្រី
-

មនុស្សយើងមិនមែនគ្មានការប្រឹងប្រែង ឬ ចង់ទាមទារការអាណិតពីជនណាម្នាក់ ឲ្យគេមើលមកយើងជាមនុស្សជាមនុស្សទន់ខ្សោយ ឬ ជាមនុស្សដែលគ្មានគំនិត គិតចង់ធ្វើអ្វីនោះទេ គ្រាន់តែគាត់ មិនមានគំនិតនៅក្នុងស្វែងរកអ្វីដែលល្អ ឬ ចេះរកវិធីសាស្រ្តធ្វើយ៉ាងណាឲ្យគាត់លក់ដាច់ ឬ អាចគាត់មិនបានច្រើន ទើបគំនិតរបស់គាត់ខ្លី គិតមិនដល់ថា ត្រូវធ្វើអ្វីនៅពេលនេះ ។ 

ដោយឡែកបើយើងងាកមកមើលពីជីវិតរបស់លោកពូម្នាក់ដែលគាត់ ជាអ្នកលក់ផ្លែឈើ នៅតាមផ្លូវ ដើម្បីចិញ្ចឹមជីវិត ពីមួយថ្ងៃទៅមួយថ្ងៃ ។ គ្រាន់តែបានឃើញបែបនេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយបានថតរូបគាត់មកបង្ហោះតាមហ្វេសប៊ុក គោលបំណងគ្រាន់តែចង់ឲ្យបងប្អូនជួយទិញគាត់តែប៉ុណ្ណោះ ព្រោះគាត់ពិតជាលក់នៅសល់ច្រើនណាស់ ។ 

ម្ចាស់គណនីហ្វេសប៊ុក Bo Re Mei បានបង្ហោះសារថា "ខ្ញុំធ្លាប់ជួយទិញគាត់ម្តងដែរ លក់មិនដាច់ទេនៅសល់ពេញម៉ូតូ ម៉ោង5ល្ងាចហើយ ??មើលគាត់ដូចហត់ណាស់ ពុកគេពុកយើង។ អាណិតគាត់ណាស់ ជួយទិញគាត់ផងបងប្អូន គាត់នៅម្តុំស្តុបវត្តមហាមន្ត្រី ក្រោយស្តាតអូឡាំពិក"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលមកខមិន ថាអាណិតគាត់គ្រប់គ្នា​ ព្រោះតែក្រពះ គ្មាននរណាម្នាក់ចង់មកអង្គុយលក់ ហាលថ្ងៃ ហាលភ្លៀង លក់មិនដាច់បែបនេះនោះទេ៕

ប្រភព៖  Bo Re Mei