ជួយស៊ែរឲ្យម្ចាស់លុយគាត់បានឃើញផង ! ស្ថានីយ៍ប្រេងឥន្ធនៈ ភី ធី ធី សាខាផ្លូវ២៧១ ប្រកាសស្វែងរកបងប្រុស៣នាក់ ដែលបានជ្រុះលុយចំនួន១០០ដុល្លារ នៅមុខ...
-

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នេះ មានប្អូនប្រុសចំនួន៣នាក់ ដែលគាត់បានធ្វើដំណើរតាមផ្លូវ ២៧១ បើកបរម៉ូតូម៉ាក ឌ្រីមសង់ (មិនស្គាល់ស្លាកលេខ) បានជ្រុះលុយចំនួន១០០ដុល្លារ ។

ដោយឡែកបន្ទាប់ពីរើសបានលុយភ្លាម​​ ស្ថានីយ៍ប្រេងឥន្ធនៈPTT ភី ធី ធី សាខាផ្លូវ២៧១ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "ស្ថានីយ៍ប្រេងឥន្ធនៈPTT ភី ធី ធី សាខាផ្លូវ២៧១ មានកត្តិយសសូម ស្វែងរកប្អូនប្រុស 3 នាក់ដែរជិះម៉ូតូ Dream ( មិនស្គាល់ស្លាកលេខ ) បានជ្រុះលុយ 100$ នៅពេលកំពុងចាក់សាំង ។ ប្រសិនបើ ប្អូនប្រុសបានឃើញអាចមកយកវិញបាន ដោយបុគ្គលិកខាងយើងបានរក្សាទុកជូន ☺️?"។

អាស្រ័យហេតុប្រសិនបើបងប្អូនបានឃើញ ឬ បានស្គាល់ ប្អូនទាំងបីនាក់នេះ ឬ ម្ចាស់ខ្លួនបានទទួលដំណឹងតាមការផ្សព្វផ្សាយនេះ ទៅស្ថានីយ៍ប្រេងឥន្ធនៈPTT ភី ធី ធី សាខាផ្លូវ២៧១ ដើម្បីទទួលប្រាក់វិញ៕

ប្រភពៈ Café Amazon & PTT 271