បណ្ណបើកបរដែលមិនមាន QR Code ហើយនៅមានសុពលភាពតើអាចប្រើប្រាស់បានដែរឬទេ ឬតម្រូវអោយប្តូរថ្មី?
បើយោងតាមផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា "បណ្ណបើកបរដែលមិនមាន QR Code ហើយនៅមានសុពលភាពតើអាចប្រើប្រាស់បានដែរឬទេ ឬតម្រូវអោយប្តូរថ្មី?
សូមបញ្ជាក់ថាបណ្ណបើកបរដែលមិនមាន QR Code (ទម្រង់ប្រភេទចាស់) ដែលនៅមានសុពលភាព គឺអាចប្រើប្រាស់បានធម្មតារហូតដល់ថ្ងៃផុតសុពលភាព មិនតម្រូវឱ្យប្តូរយកបណ្ណបើកបរប្រភេទថ្មីដែលមាន QR Code ឡើយ។

សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបណ្ណបើកបរផុតសុពលភាព ឬខូច ឬរហែក អាចធ្វើការប្តូរថ្មីបាននៅមណ្ឌលផ្តល់បណ្ណបើកបរអ៊ីអន១ និងអ៊ីអន២ ឬនៅមន្ទីរសារណការ និងដឹកជញ្ជូនខេត្ត ។

:::ចំពោះតម្លៃនៃការប្តូរបណ្ណបើកបរ
-បណ្ណបើកបរម៉ូតូ ២០០០០៛
-បណ្ណបើកបររថយន្ត ៣០០០០៛ ។


ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។