ចាប់មិនចេះអស់សោះ​! កន្លែងលេងល្បែងស៊ីសង ខុសច្បាប់មួយកន្លែងទៀតហើយ ដែលសមត្ថកិច្ចធ្វើការបង្រ្កាប ជនសង្ស័យរត់គេចខ្លួនអស់ នៅសល់តែវត្ថុតាង
-

ខេត្តកណ្ដាល ៖ កាលពីវេលាម៉ោងម៉ោង១៧ និង៤០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកកោះធំ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (លេងបៀរ) ស្ថិតនៅចំណុចព្រៃចម្ការស្វាយ ភូមិព្រែកតាកេរ៍ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល។

មន្ត្រីនគរបាលបានឲ្យដឹងថា ៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ។ វត្ថុតាងរួមមាន ៖ ១.ម៉ូតូម៉ាកគុប០៤គ្រឿង ក្នុងនោះគុបជ្រុង០១គ្រឿង ។ ២.ម៉ូតូសណ្ដោងរ៉ឺម៉ក០១គ្រឿង ។ ៣.បៀរ៥២សន្លឹក កន្ទេលកក់០១ និងលុយខ្មែរ៣.០០០រៀល ។ ៥.កង់០២គ្រឿង ។

បច្ចុប្បន្នវត្ថុតាងទាំងនេះត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីបន្តធ្វើការស្រាវជ្រាវរកឈ្មោះមុខសញ្ញាប្រព្រឹត្តល្បែងស៊ីសង ដើម្បីកោះហៅមកធ្វើកិច្ចសន្យាអប់រំ នៅអធិការដ្ឋាន ៕

ប្រភព៖ cambodiapolice