ពិរោះឡើងរណ្តំ ! ព្រះនាងតូច នរោត្តម ជេនណា Cover បទ “ម៉ូនីកា” របស់សម្ដេចព្រះនរោត្តម សីហនុ ឡើងវិញដើម្បីអបអរសាទរ ព្រះរាជពិធីចម្រើនព្រះជន្ម ព្រះវររាជមាតាជាតិខ្មែរ...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ នាព្រឹកថ្ងៃ ទី ១៨ ខែ មិថុនា ឆ្នាំ២០២០ នេះគឺជា ព្រះរាជពិធីចម្រើនព្រះជន្មវស្សាគម្រប់ ៨៤ យាងចូល ៨៥ព្រះវស្សា នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

យ៉ាងណាមិញនៅកាលពីម្សិលមិញនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺឃើញថា​ ព្រះនាងតូច ព្រះនាម នរោត្តម ជេនណា ដែលជាប់សែស្រឡាយនៃ​​ព្រះ​រាជវង្ស​កម្ពុជា​វ័យក្មេង ដោយព្រះនាងបានធ្វើការបកស្រាយឡើងវិញនូវបទចម្រៀងមួយបទដោយបទចម្រៀងនេះរាជនិពន្ធ ដោយផ្ទាល់របស់ព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្តម សីហនុ ក្នុងឆ្នាំ ១៩៥៣ ហើយបទនេះមានចំណងជើងថា « ម៉ូនីកា/Monica » ។

ជាមួយគ្នានេះដែរមហានជនជាច្រើនបានសម្តែងការគោរពនិងកោតសរសើរយ៉ាងខ្លាំងទៅដល់ព្រះនាងតូច នរោត្តម ជេនណា ដែលបានលើកយកបទចម្រៀងមួយបទនេះមកធ្វើការបកស្រាយឡើងវិញ ជាមួយនិងសម្លេងដ៏ស្រទន់ យ៉ាងក្រអួនក្រអៅរបស់ព្រះនាងផងដែរ ។

ទន្ទឹមនិងនេះដែរ  ព្រះនាងតូច បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុកផេក របស់ ព្រះនាង ផងដែរថា “ខ្ញុំម្ចាស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ហ្លូងយាយទួត សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៤ យាងចូល ៨៥ ព្រះវស្សា របស់ព្រះអង្គ។

សូម ហ្លួងយាយទួត គង់មានព្រះជន្មាយុយឺនយូរ មានព្រះបញ្ញាញាណវាងវៃ និងព្រះរាជសុខភាពមាំមួន ដើម្បីគង់នៅជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តរបស់ព្រះអង្គ។”។ 

ដើម្បីឲ្យកាន់តែច្បាស់ថាព្រះនាង  នរោត្តម ជេនណា បកស្រាយបទចម្រៀងមួយបទនេះពិរោះយ៉ាងណានោះសូមប្រិយមិត្តទស្សនាវិដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖