ភ្នំពេញ៖ កីឡាករប្រដាល់សេរីវ័យក្មេង ប៊ុនសំណាង កំពុងជួបទុក្ខធំ ដោយសារតែម្តាយកំពុងធ្លាក់ខ្លួនឈឺធ្ងន់សម្រាកនៅមន្ទីពេទ្យអត់មានលុយព្យាបាលម្តាយ ខណៈខ្លួនឯងក៏មានរបួសបាក់ខ្ទង់ច្រមុះពេលឡើងប្រគួតកាលពីប៉ុន្មានខែមុនេះ។

យ៉ាងណាមិញនេះបើយោងទៅតាមខ្លឹមសារទាំងស្រុងដែរបង្ហោះដោយគណនីហ្វេសប៊ុកដែលមានឈ្មោះថា “ពេជ្រ ចរណៃ ល្បុក្កតោខ្មែរ ” បានធ្វើការលើកឡើងឲ្យដឹងថា ៖ « នាងខ្ញុំ ពេជ្រ ចរណៃ លេីកដៃសំពះ សុំទានពី ឯកឧត្ដម លោកជំទាវ ពុកម៉ែ បងប្អូន សប្បុរសធម៌ ទាំងក្នុងស្រុកនឹងក្រៅស្រុក នឹងអ្នកដែលបាន អានសំនេរនេះ រួមទាំង បងប្អូនដែលតែងតែ ស្រលាញ់គាំទ្រ នាងខ្ញុំ! សុំជួយផ្ដល់ថវិការជួយដល់ ប្អូនប្រុស (ប៊ុនសំណាង)ផង

- ថវិការបស់ ពុកម៉ែ បងប្អូនទាំងអស់គ្នា អាច ជួយជីវិត ម្ដាយ របស់ប្អូនប្រុស សំណាងបាន
-ឡុង ប៊ុនសំណាង ជាពន្លកគុនម្នាក់ដែលមានជីវភាពខ្វះខាតខ្លាំង កាលពី មួយខែ មុន សំណាង បានឡេីងប្រគួត ត្រូវបាក់ខ្ទង់ច្រមុះ ហេីយគេ ត្រូវអោយគាត់សំម្រាក ប្រគួររយះពេល (បីខែ)មិនទាន់មានលុយ ព្យាបាលខ្លួនឯងជាផង! ពេលនេះម្ដាយ របស់សំណាងកំពុងសង្រ្គោះបន្ទាន់ទៀត សំណាងបាន ប្រាប់ខ្ញុំថា ម្ដាយ របស់គាត់ (សំណាង) មានជុំងឿររលាកសួតទាំងសងខាង ទឹកដក់ក្នុងសួត នឹង រីកបេះដូង កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យ កាលម៉ែត! គ្រូពេទ្យ មិនទាន់បញ្ជាក់ថាត្រូវវះកាត់ ឬ យ៉ាងណាទេ! ព្យាបាល តាមដានពីជុំងឿរសិន..សំណាងបញ្ជាក់ថា ការសំរាកព្យាបាល ក្នុងមួយថ្ងៃចំណាយ(100$)ទាំងថ្លៃសំរាកនឹងថ្នាំ
ហេីយពេលនេះ សំណាងគ្មានលុយសំម្រាប់ អោយម្ដាយ នៅសំរាកព្យាបាល បន្តរទៀតទេ សូមបងៗអ្នកកាសែត អ្នកព័ត៌មាន ជួយផ្សព្វផ្សាយ ផង ដេីម្បីអោយដំណឹងនេះ បានទៅដល់ ពុកម៉ែ បងប្អូន សប្បុរសធម៌ទាំងក្នុងស្រុកនឹងក្រៅស្រុក ជួយដល់ សំណាងអ្នកណាៗក៏ចង់មានម្ដាយដែរ សូម អ្នកកាសែត អ្នកព័ត៌មានជួយធ្វើរឿងគាត់អោយផ្ទុះផងទៅ អាណិតគាត់ ទូរសព្ទ័ទំនាក់ទំនង សំណាង 070789232 សូមអរគុណ» ៕




