អាសូរណាស់ ! ស្រ្តីម្នាក់ត្រូវឃា.ត.ក.វា.យ.ស.ម្លា.ប់ .បន្ទាប់ពី អតីតប្តីមកសុំត្រូវគ្នាវិញតែគាត់មិនព្រម...
Heang
-

ស្ត្រី​មេម៉ាយ​កូន ០៣​ម្នាក់ ត្រូវ​ឃា,តក​វាយ​ស.ម្លា,ប់​នៅ​ក្បែរ​បឹង​ស្រែ​ក្រោយ​ភូមិ ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ ខណៈ​ដែល​ស្ត្រី​រង​គ្រោះ​ទៅ​ឃ្វាលគោ​ដូច​សព្វមួយដង៕ ហេតុការណ៍​ប្រទះ​ឃើញ​ស្ត្រី​មេម៉ាយ​កូន​០៣​នេះ ត្រូវ​បាន​ឃា,តករ​វា!យ​ស,ម្លា.ប់ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៥ នៅ​ចំណុច​បឹង​ស្រែ​កក់ ស្ថិត​នៅ​ភូមិ​ពោធិ៍​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​និយាយ​ឱ្យ​ដឹង​ថា សព​ស្ត្រី​រង​គ្រោះ​មានឈ្មោះ ម៉េ​ត សេត អាយុ​៤២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ពោធិ​មាស​(​ស្រែ​ច្រាប​) ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ នគរបាល​ស្រុក​ឱ​រ៉ា​ល់​ឱ្យ​ដឹង​ថា មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៤​:៣០​នាទី ចំណុច​បឹង​ស្រែ​កក់​(​ក្នុង​ស្ទឹង​)​ស្ថិត​ភូមិ​ពោធិ៍​មាស ឃុំ​ត្រពាំង​ជោ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដែល​បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ្ណ បាន​ធ្វើ​សកម្មភាព​វាយ​ស.ម្លា!ប់​ទៅ​លើ​ស្ត្រី​រង​គ្រោះ​ដែលរស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត ។

ជនរង​គ្រោះ​ តែងតែ​ទៅ​ឃ្វាល​សត្វ​គោ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ចិញ្ចឹមជីវិតនិង​ចិញ្ចឹម​កូន​ៗ។ ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន អតីត​ប្តី​(​លែងលះ​គ្នា​)ដែលរស់នៅ​ក្នុងភូមិ​ពាម​ល្វា ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​មក​សុំ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ត្រូវរ៉ូវ​គ្នា​វិញ ប៉ុន្តែ​ស្ត្រី​រង​គ្រោះ​មិន​ព្រម​ឡើយ ៕