អគ្គិភ័យឆេះរោងចក្រ Taica ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខណ្ឌកំបូល បណ្ដាលឲ្យកម្មករ៤នាក់រងរបួស
Heang
-

ភ្នំពេញ ៖ មានករណីអគ្គីភ័យឆេះរោងចក្រ Taica មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល ភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នេះ។

សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា ៖ ក្នុងហេតុការណ៍នេះបណ្តាលឲ្យកម្មករ-កម្មការិនី ចំនួន៤នាក់រងរបួស (ប្រុស១នាក់ និងស្រី៣នាក់) ក្នុងនោះ ២នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ (ស្រីទាំង២) និង២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសុខាកំបូល (ឯកជន)។

ភ្លាមៗ កម្លាំងសមត្ថកិច្ចបានចេញអន្ដរាគមន៍ដើម្បីបាញ់ពន្លត់ ក្នុងនោះមានរថយន្ដមកពី បញ្ជាការដ្ឋានទ័ពពិសេស , អង្គភាព៧១១ កងពលតូចលេខ៧០, ស្នងការនគរបាលរាជធានីភ្នំពេញ, សាលាខណ្ឌកំបូល និងបុរីសង្ឈឹមថ្មី ។