ជីវិតមនុស្សយើងកើតមក លើផែនដីមួយនេះ គ្មានអ្នកណាចង់ក្រ លំបាកតោកយ៉ាក រស់នៅវេទនា គ្មានអ្វីទីពឹងពាក់នោះទេ តែព្រហ្មលិខិតបានបង្កើតយើងមក ឲ្យរស់នៅក្នុងស្ថានភាពបែប យើងរឹតតែមិនអាចតវ៉ា នឹងព្រហ្មលិខិតបានទៅទៀត មានតែប្រឹងតស៊ូ ជំនះគ្រប់ឧបសគ្គដោយខ្លួនឯង ដើម្បីរស់នៅលើផែនដី។

ដោយឡែកមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sean Srey Nuch គាត់បានបង្ហោះពីជីវិតរបស់បងប្រុសម្នាក់ ដែលគាត់ ខំប្រឹងងើបតាំងពីម៉ោងបីភ្លឺ មកលក់ដេីរពីភូមិប្រាក់ដេីម្បីមកលក់បន្លែរនៅផ្សារបាបលុង ដែលមានចំងាយផ្លូវ 23គឺឡូ ជារាងរាល់ថ្ងៃគាត់តែងតែមកអង្គុយលក់គៀនតូបរបស់គេ។ អ្វីដែលកាន់តែរន្ធត់ចិត្តទៀតនោះ គឺគាត់ពិការភ្នែក ទាំងសងខាង តែគាត់ពិតជាខំប្រឹងប្រែងណាស់ក្នុងជីវិតមួយនេះ។

ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ទាំងអារម្មន៍ក្តុកក្តួលថា "ភ្ញាក់តាំងពីម៉ោងបីភ្លឺ ដេីរពីភូមិប្រាក់ដេីម្បីមកលក់បន្លែរនៅផ្សារបាបលុង ដែលមានចំងាយផ្លូវ 23គឺឡូ ជារាងរាល់ថ្ងៃគាត់តែងតែមកអង្គុយលក់គៀនតូបរបស់គេ ? គាត់ពិកាភ្នែកទាំងសងខាង ? ហើយបើរលក់មិនអស់គឺគាត់មិនទៅផ្ទះទេ ?
? មុននឹងថាខ្លួនឯងលំបាក ? សុំមើលភាពតស៊ូរបស់លោកពូម្នាក់នេះផង "។
ប្រភព៖ Sean Srey Nuch