ភ្នំពេញ៖ ដូចដែរប្រិយមិត្តបានជ្រាបហើយថានៅកាលពីព្រឹកមិញនេះតារាសម្តែងជើងចាស់ អ៊ុំ សក្ខណា ហៅ ម៉ែនឿន ដែលជាតារាសម្តែងដ៏ឆ្នើមម្នាក់ មានទុក្ខជាទម្ងន់ ដោយអ្នកម្តាយជាទីស្រលាញ់ ស្មើរជីវិតបានលាចាកលោកទៅហើយ ដោយសាររោគាពាធ។

ទន្ទនឹមនិងនេះដែរបើយោទៅតាមការផុសរបស់លោក អុឹម ជីវ៉ា បានផុសឲ្យដឹងនៅមុននេះបន្តិចថា៖ « ស្រក់ទឹកភ្នែកជំនួស តារាសម្តែងជើងចាស់ ម្តាយស្លាប់គ្មានលុយធ្វើបុណ្យពេលនេះមានទេវតាចិត្តបុណ្យមកជួយហើយ រំភើបជំនួស ខ្ញុំបាទសូមអរគុណចំពោះសូមអរគុណ អ្នកម្តាយជំទាវ ហ៊ុន សុីណាត បានឧត្ថម្ភជាមេនសំរាប់បូជាស ព
- សូមអរគុណ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន សុីណាត និងលោកវេជ្ជបណ្ឌិត ម៉ម សុខវិសាល បានឧបត្ថម្ភ ចំនួន 800$ ( ប្រាំបីរយដុល្លា)។
-សូមអរគុណ ឯកឧត្តម ចាន់ កត្តិខុម និងលោកជំទាវ ប៉ុណ្ណាដារី ឧបត្ថម្ភ ក្តាម្ឈូស ។ រំភើបជំនួសម្ចាស់បុណ្យស ព ដោយក្តីគោរពនិងជូនដំណឹងដោយ លោក អុឹម ជីវ៉ានិង ក្រុមការងារ» ៕ សូមទស្សនារូបភាពខាងក្រោម៖







