ភ្នំពេញ៖ បុរសម្នាក់ កើតភ្លើងប្រចណ្ឌ បាន ចា ក់ ប្រ ព ន្ធខ្លួនឯងបណ្ដាលឲ្យស្ លា ប់មុនពេលបញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែតហេតុការណ៍ មួយនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវបេតុងចំណុចផ្ទះជនរងគ្រោះ ភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ លាង ផល្លា (ប្រពន្ធ) អាយុ ២៣ ឆ្នាំស្លា ប់ មុខរបរធ្វើការរោងចក្រ។ ជនសង្ស័យ ឈ្មោះ សុខលី សម្បត្តិ (ប្ដី) អាយុ ២៣ ឆ្នាំ (គេចខ្លួន) បច្ចុប្បន្នរស់នៅទីតាំងកន្លែងកើតហេតុខាងលើក។

បើយោងតាមប្រភពព័ត៌មានពីលោកអ៊ុំម្នាក់ដែលត្រូវជាតាជនរងគ្រោះតាមប្រាប់ឲ្យដឹងជនបង្កនិងជនរងគ្រោះជាប្ដីប្រពន្ធនិងគ្នាបានរៀបការជាមួយគ្នាបានប្រហែលបីឆ្នាំមកហើយ ដោយជនបង្កជាប្ដីតែងតែមានការប្រចណ្ឌប្រពន្ធរហូត មកដល់ថ្ងៃកើតហេតុខាងលើ ប្រពន្ធរបស់ជាបង្កបានចេញពីធ្វើការមកងូតទឹក ក៏ភ្លាមនោះជនបង្កខាងលើក៏បានធ្វើសកម្មភាពយកកាំបិនចិត្តត្នោតមកចុងចាក់ប្រពន្ធខ្លួនឯងចំដើមទ្រូងខាងស្ដាំបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ភ្លាមនោះខាងសាច់ញាតិក៏បញ្ជូនទៅមន្ទីពេទ្យដែលតែអរកុសល ដោយសារតែរបួសជ្រៅពេកបានដា ច់ខ្យ ល់ ស្លា ប់មុនពេលបញ្ជូនទៅមន្ទីពេទ្យយ៉ាងអាណោចធម័។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់ចំណុចកើតហេតុបានទាក់ទងទាក់ទងទៅខាងសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យពិនិត្យមើលជនរងគ្រោះពិតជាករណីឃាតកម្មពិតប្រាកដមែនចប្ចុប្បន្នសមត្ថកិច្ចកំពុងតែស្រោវជ្រោវ ៕
ដោយភត្រា