ដូចដែលមហាជនបានជ្រាបហើយថា កាលពីថ្ងៃម្សិលមិញនេះ តារាសម្តែងជើងចាស់ ជួបទុក្ខធំ ដោយអ្នកម្តាយជាទីស្រលាញ់របស់ គាត់បានចែកឋានទៅកាន់លោកខាងមុខ ដោយសារតែជរាពាធ ។ តារាសម្តែងជើងចាស់រូបនេះ ពិតជាជីវភាពខ្សត់ខ្សោយជាខ្លាំង ។

ដោយឡែកាលពីថ្ងៃម្សិលមិញនេះ លោក អុឹម ជីវ៉ាបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា" អនិច្ចា អាណិតគាត់ណាស់ ជាតារាសម្តែងជើងចាស់ ដែលមានជីវភាពក្រីក្រ ម្តាយស្លា ប់ថ្ងៃនេះ គ្មានលុយធ្វើបុណ្យ ។
តារាសម្ដែង អ្នកស្រី សក្កណា ហៅ ម៉ែនឿន ដែលបានបាត់បង់ម្ដាយម្តាយរបស់ខ្លួនដែលមានវ័យ 95 ឆ្នាំ ពេលនេះគាត់លំបាកណាស់ ជីវភាពខ្វះខាត ចំនែកលុយធ្វើបុណ្យក៏គ្មាន ហុឺ... ។ ជូនដំណឹងដោយ លោក អុឹម ជីវ៉ា "។

បន្ទាប់ពីបានធ្វើការបង្ហោះសាររួចមកក៏មាន ដោយក្តីអាណិត ស្រលាញ់ តារាសម្តែងរូបនេះ លោកជំទាវ ហ៊ុន ស៊ីណាត លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន សុីណាត និងលោកវេជ្ជបណ្ឌិត ម៉ម សុខវិសាល ឯកឧត្តម ចាន់ កត្តិខុម និងលោកជំទាវ ប៉ុណ្ណាដារី ក៏បានចូលរួមឧបត្ថម្ភ ដើម្បីជួយដល់តារាសម្តែងម្នាក់នេះ។

អ្វីដែលធ្វើឲ្យមហាជនកាន់តែក្តុក្តួលចិត្ត អាណិតដល់ម៉ែនឿនរូបនេះយ៉ាងខ្លាំងនោះ បន្ទាប់ពីបានអានសាររបស់គាត់ បានបង្ហោះនៅមុននេះបន្តិចថា "កាលពីខែមុនម៉ែអាចអង្គុយពិសាគុយទាវបាននិយាយលេងជាមួយកូនៗបានតែពេលនេះម៉ែទៅចោលកូនគ្មានថ្ងៃត្រលប់ កូនសូមទោសដែលកូនមិនមានលទ្ធភាពដូចកូនអ្នកដ៏ទៃសូមអោយជាតិក្រោយកំុអោយម៉ែជួបកូនជាអ្នកក្រខ្សត់ដូចកូនទៀត កូននឹកម៉ែ កូនស្រឡាញ់ម៉ែ"។






មានវិដេអូ៖
ប្រភព៖ Um Sakkana