លោក កៅ សីហា អាណិតដល់ម៉ែនឿនជាខ្លាំង ថ្មើរនេះហើយ នៅមិនទាន់បានទៅជួបមុខម៉ែ ជាលើកចុងក្រោយទៀត មូលហេតុ ព្រោះតែ...
-

នៅមុននេះបន្តិច នៅក្នុងគណនីហ្វេសប៊ុករបស់លោក កៅ សីហា បង្ហោះសារអាណិតដល់ម៉ែនឿន ជាពន់ពេក ខណៈដែលអ្នកមានគុណស្លា ប់មួយទាំងមូល កាលពីថ្ងៃម្សិលមិញ តែម៉ែនឿន ទើបតែបានទៅជួបមុខម៉ែ ព្រោះតែគោរពការងារ ខ្លាចគេខាត។ លោក កៅ សីហា បានបង្ហោះសារថា "អាណិតណាស់បងនឿនអើយ! ថ្មើរនេះហើយ មិនទាន់បានទៅធ្វើបុណ្យឲ្យម្ដាយទៀត! ហេតុតែគោរពការងារ ខ្លាចគេខាត គេមិនយោគយល់ម្ដាយបងស្លា ប់ ហើយល្ងាចនេះបូជាសពហើយនឹង! ហឹមមមម។ បងប្អូនសិល្បករដែលបានស្គាល់បងនឿន ហៅមីងយិន ក្នុងរឿងរាជិនីភូមិគ្រឹះ អាចចូលបច្ច័យតាមបងស្រី Red Roes ឬក៏ឆាតទៅគាត់ផ្ទាល់ក៏បាន Um Sakkana ។

គួរបញ្ជាក់ផងដែរថា អ្នកម្តាយរបស់សម្តែង ម៉ែនឿន បានស្លា ប់កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដោយជរាពាធ ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការសោកស្តាយ និងចូលរួមរំលែកចំពោះគ្រួសារនៃ​ស ពដែលបានបាត់បង់មនុស្សជាទីស្រលាញ់ទៅ។ អាណិតម៉ែណាស់៕

ប្រភព៖ Kao Seiha