ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថាអ្នកស្រី ទ្រី ដាណា គឺជាបុគ្គលម្នាក់ដែលមានភាពល្បីល្បាញខ្លាំង អ្នកស្រីចូលចិត្តធ្វើសប្បុរសធម៍ជាមួយអ្នកក្រលំបាក អ្នកស្រី ទ្រី ដាណា គឺជាមនុស្សស្ងៀមស្ងាត់បំផុតមិនដែលចេះមានបញ្ហាជាមួយអ្នកណាម្នាក់ឡើយ អ្នកស្រីរស់នៅបែបអ្នកស្រី អ្នកផ្សេងរស់នៅបែបអ្នកផ្សេង កុំឲ្យតែធ្វើអ្វីឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះលោកស្រីទៅបានហើយ គឺរាល់ថ្ងៃនេះអ្នកស្រី សូមតែសុខទេ ។

ទន្ទឹមនិងនេះដែរនៅមុននេះបន្តិចមិនដឹងថាអ្នកស្រីមានបញ្ហាជាមួយអ្នកណា ឬមានរឿងអ្វីកើតឡើងទេ ស្រាប់តែឃើញអ្នកស្រីបានផុសសារនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា ៖ “ នាងខ្ញុំសុំបង្ហោះមួយហេីយណា ថ្ងៃនេះមកដល់ស្នងការក្រុងមកដាក់ពាក្យប្តឹងទៅលេីបុគ្គលមួយចំនួនដែលបាន ឡាយជេរឺប្រមាត់មកលេីរូបនាងខ្ញុំតាមរយះ ហ្វេសប៊ុក(ឡាយរឺ ខមិននិងផុស)កន្លងមក

អ្នកដែលនិយាយប៉ះពាល់ដល់ឈ្មោះរបស់នាងខ្ញុំ នាងខ្ញុំប្តឹងតែមិនបានផុស ហេីយធ្វេីអោយបុគ្គលមួយចំនួនគិតថាខ្ញុំស្រួលអោយគេជេ តែពេលនេះសូមប្រាប់ថាប្តឹងម្នាក់ទៀតហេីយសូម ស្នងការក្រុងសហការជាមួយនាងខ្ញុំផង សូមអរគុណហេីយសូមផ្តាំទៅផងថានាងខ្ញុំមិនមែនអោយជេ ទទេៗទេរស់នៅសូមអោយតែសុខរាងៗខ្លួនទៅកុំអោយប៉ះពាល់ដល់ខ្ញុំ ” ។







