ចាប់បានហើយ! មុខសញ្ញាចោរឆក់កាបូប យ៉ាងសកម្ម ក្នុងទឹកដីក្រុងតាខ្មៅ​​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ
ស៊ីហៀង
-

កណ្តាល៖ កាលពីថ្ងៃទី០៣ ខែក្កដា ឆ្នាំ២០២០ មុខសញ្ញាចោរឆក់យ៉ាងសកម្ម ហើយតែងតែធ្វើសកម្មភាពតែម្នាក់ឯង ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ ករណីឆក់កាបូប ដែលហេតុការណ៍បានកើតឡើងនៅចំណុច ផ្លូវបេតុង ស្ថិតក្នុងភូមិ តាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ដែលបានធ្វើសកម្មភាពឆក់កាបូប កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

ជនសង្ស័យមានឈ្មោះថា យីម សាំយូអែល ភេទប្រុស ជនជាតិខ្មែរ អាយុ២៨ឆ្នាំ នៅភូមិព្រែកជើងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ (ឃាត់ខ្លួន)។

ចំណែកជនរងគ្រោះមាន ទី១. ឈ្មោះ ភិន ស្រី ភេទស្រី អាយុ៦១ឆ្នាំ ទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ។ កើតហេតុកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ម៉ោង១៦និង៤៥នាទី នៅចំណុចផ្លូវ២១ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ទី២. ឈ្មោះ ទឹម ចរិយា ភេទស្រី អាយុ៣៧ឆ្នាំ ទីលំនៅភូមិក្រពើហារកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា សម្ភារៈដែលឆក់បានរួមមាន៖ កាបូបលុយ០២២ -លុយខ្មែរមួយចំនួន៣-ទូរស័ព្ទ០២គ្រឿង (iPhone ១គ្រឿង និងoppo១គ្រឿង) ៤-ឯកសារមួយចំនួន។ 

សតម្ថកិច្ចបានបន្តទៀតថា ជនសង្ស័យប្រើប្រាស់ម៉ូតូម៉ាក ហុងដាឌ្រីម  C125 ស៊េរី២០១៥ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1DD-0449 សម្រាប់ធ្វើសកម្មភាពឆក់។ វត្ថុតាងចាប់យក៖ ១.ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី ២០១៥ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1DD-0449​ ២-ទូរសព្ទ័១គ្រឿងម៉ាក samsung ពណ៌ខ្មៅ ៣-ខ្សែក លោហធាតុពណ៌លឿង១ ខ្សែ ៤.ប្រាក់រៀល២៤,២០០រៀល។

សភាពនៃរឿងហេតុ៖ កាលពីវេលាកើតហេតុខាងលើ នៅពេលជនរងគ្រោះ កំពុងតែជិះម៉ូតូតាមផ្លូវ ត្រូវជនសង្ស័យជិះម៉ូតូ ម្នាក់ឯង រួចធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះហើយជិះគេចខ្លួនបាត់ទៅ ។ លុះមកដល់ថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី ពេលដែលកម្លាំងសមត្ថកិច្ចកំពុងល្បាតតាមផ្លូវឃើញសង្ស័យជិះម៉ូតូដដែលចូលក្នុងទឹកដីក្រុងតាខ្មៅ​​ ក្នុងគោលបំណងប្រព្រឹត្តបទល្មើសទៀត បានធ្វើការឃាត់ខ្លួន ។ តាមចម្លើយសារភាពជនសង្ស័យឆ្លើយថាពិតជាបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ០២នាក់ខាងលើប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ