សម្តែងការត្រេកអរផង! អ្នកនាង ម៉ូលីកា បានសម្រាលកូន ប្រកបដោយជោគជ័យ និងមានសុវត្ថិភាព ទាំងម្តាយទាំងកូន និងបានដាក់ឈ្មោះឡើងពិរោះថា...
ភ្នំពេញ៖ អតីតតារាស្រីរូបនេះ បានបង្ហាញក្តីរំភើបអំឡុងពេល ដែលខ្លួនជិតបានឃើញមុខកូនស្ងួនមាសម្តាយ ផ្ទាល់ហើយ ។ ការទន្ទឹងរងចាំនេះ ពិតជាធ្វើឲ្យអ្នកម្តាយរូបនេះ សប្បាយរកអ្វីប្រៀបផ្ទឹមពុំបាននោះទេ។ ចំណែកលោកឪពុកវិញ អង្គុយមិនស្ងៀម ឈរមិនស្ងៀម ព្រោះតែចង់ឃើញមុខកូនឆាប់ៗ។

នៅមុននេះបន្តិច អតីតតារាចម្រៀង និងជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះ អ្នកនាង ម៉ូលីកា បានសម្រាលកូន ប្រកបដោយជោគជ័យ និងមានសុវត្ថិភាព ទាំងម្តាយទាំងកូន ដែលជាកូនស្រីដ៏ស្រស់ស្អាត គួរឲ្យក្នាញ់ មុខមាត់វិញ ក៏រឹតតែគួរឲ្យក្នាញ់ថែមទៀត ដែលអូនតូចមានឈ្មោះថា នុន ចន្ទម៉ូនីតា។

ដំណឹងដ៏រំភើបមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន សម្តែងការត្រេកអរ និង រំភើប ជំនួស និងជូនពរឲ្យអ្នកនាងទាំងពីរ មានសុខភាពរឹងមាំ សូមឲ្យអ្នកម្តាយថែទាំសុខភាពផងដែរ។















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។