សូមក្រសួងបើកភ្នែកឲ្យធំៗមើលផង ! ព្រះសង្ឃអង្គនេះ លោកមានចំណេះដឹងខ្ពង់ខ្ពស់ណាស់ លោកតស៊ូរនិមន្តរាប់គីឡូដីដោយថ្មើជើង ដើម្បីទៅរៀន និងចែករំលែក...
ស៊ីហៀង
- 7366

ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីរូបភាពរបស់ព្រះសង្ឃមួយអង្គ ដែលមានសាច់ដុំធំៗ និងមានរូបរាងសង្ហារដូចតារា និងមានចំណេះដឹងខ្ពង់ខ្ពស់ថែមទៀតផង ។

យ៉ាងណាមិញបន្ទាប់ពីបានឃើញរូបភាពរបស់សង្ឃសាច់ដុំមួយអង្គនេះត្រូវបានមហាជនជាច្រើនធ្វើការសែ៊រចែករំលែកនៅលើបណ្តាញសង្គមច្រើនពេក បានធ្វើឲ្យក្រសួងធម្មការ និងសាសនា កំពុងតែដុតដៃដុតជើងយ៉ាងខ្លាំងដើម្បីចាត់វិធានការទៅលើព្រះសង្ឃអង្គនេះ ។

ដោយឡែកនេះបើយោងទៅតាមកាបង្ហោះរៀបរាប់របស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Peng Xiaoping បានបង្ហោះសាររៀបរាបអំពីព្រះសង្ឃមួយអង្គនេះថា ៖ « កាលឆ្នាំ ២០១៣ ខ្ញុំធ្លាប់បង្រៀន ប្រវត្តិសាស្ត្រ និងអង់គ្លេសតេជគុណថៃ។ លោកខិតខំ រៀនសូត្រណាស់។ តេជគុណ ក៏ជាអ្នកចិត្តបុណ្យណាស់ដែរ តែង តែ បរិចាគឈាម នៅពេលមានកម្មវិធី សុំអោយមានការបរិចាគឈាម។ 

រហូតដល់ ពេលដែល តេជគុណរៀននៅថ្នាក់ អនុបណ្ឌិត តេជគុណ ក៏តែងតែចូលរួមជាមួយក្រុម យុវជនក្នុងការជួយបង្ហាត់បង្រៀនច្បាប់ ដល់សិស្សតាមវិទ្យាល័យ និងតាមក្រុមផ្សេងៗ ចែករំលែកចំណេះដឹងពីច្បាប់ ដោយត្រូវចំណាយពេល និងកម្លាំងមួយថ្ងៃៗ និមន្តរាប់គីឡូដីដោយថ្មើជើង ជួនកាលក៏ជិះម៉ូតូឌុប។ 

លោកប្អនថៃ ក៏ជាព្រះសង្ឃចូលចិត្តរៀនអភិធម្មណាស់ដែរ។ រឿងទាំងនេះ មិនបានធ្វើអោយលោកប្អូនល្បីទេ តែលោកប្អូនល្បីព្រោះតែរូបរាងកាយសម្បត្តិទៅវិញ។ ជាធម្មតាទេ មនុស្សបានរូបសង្ហារស្អាត តើនរណាមិនពេញចិត្តចំពោះខ្លួនឯង? ពេលខ្លះ យើងមិនសូវស្អាតផង ក៏ចង់បង្អួតគេខ្លះដែរ។ លោកប្អូនផុស អញ្ចឹង វាគ្រាន់តែជា ការមិនសមរម្យនោះទេ ព្រោះលោកប្អូនជាងសង្ឃ មិនសមភ្នែកបរិស័ទ ប៉ុន្តែមិនមែនជាកំហុសធំនោះទេ។

 លោកប្អូនចាំថា "អំពើល្អរបស់យើងធ្វើដំណើរយឺតណាស់ ឬរហូតគ្មានអ្នកដឹង ឬបើដឹងហើយក៏មិនសូវមានអ្នកជួយផ្សាយដែរ។ ប៉ុន្តែចំណុចមិនសមវិញ បើទោះបីជាមិនធំដុំ ក៏ហាក់ដូចជាធ្ងន់ធ្ងរណាស់ និងត្រូវបានគេនាំគ្នាធ្វើអោយគគ្រឹកគគ្រេង អឹងកងរំពង ធំជាងរឿងទឹកដីទៅទៀត"។ កូណា ចាំពាក្យលោកគ្រូ ធ្លាប់មានសង្ឃដិការថា "លោកសង្ឃ ងាយគេរិះគន់ណាស់ ព្រោះយើងគ្មានឥទ្ធិពល ធ្វើហានិភ័យដល់អ្នករិះគន់ទេ។

យើងមិនមែនជាអ្នកធំមានអំណាច បើទោះជាខុសក៏គេខ្លាចមិនហ៊ានរិះគន់នោះទេ"។ហេតុនេះ លោកប្អូន គួរប្រុងប្រយ័ត្ន និងម្យ៉ាងទៀតមនុស្សភាគច្រើនណាស់ដែលចូលចិត្តកាត់ក្តី វិន័យសង្ឃតាមការយល់ឃើញរបស់ខ្លួន ជាងកាត់ក្តីតាមវិន័យរបស់ព្រះ។ រឿងនិមន្តដើរលេង ច្បាស់ណាស់ថា មនុស្សចូលចិត្តផុសរូបខ្លួនឯង និងកន្លែងស្អាត។ យូរៗបានចេញក្រៅម្តងតំបន់ស្អាតហើយ ប្រាកដជាថតច្រើនហើយ កម្រមានអ្នកថតក្នុងបង្គន់អាចម៍ណាស់»៕