លើកនេះប្លែកជាងមុន! ថៅកែហាងពេជ្រ ប៉ះអ្នកលក់ការ៉េមពូកែវោហាសាស្ត្រ និងតុបតែងខ្លួនប្លែកៗ ធ្វើឲ្យផ្ទុះសំណើចគ្រប់គ្នា...(មានវីដេអូ)
សីហា
-

ប្រិយមិត្តជាច្រើន ប្រហែលជាបានស្គាល់ហើយថា ថៅកែហាងពេជ្រ និងមាស ដ៏ល្បីឈ្មោះ អ្នកនាង ទ្រី ដាណា ដែលបងប្អូនពុកម៉ែ មាមីង បានស្គាល់ អ្នកនាង​ តាមរយៈការជួយដល់សង្គម និងជាម្ចាស់ផលិតផលហ្រេនដ៏ធំ ម៉ាក N.N.P និង NUNA ដែលកំពុងធ្វើចរាចរណ៍លើទីផ្សារយ៉ាងក្តៅកកុះ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់បងប្អូន។

សំរាប់ពេលនេះ ប្លែកជាងរាល់ដង ដោយសារតែ ថៅកែហាងពេជ្រ និងអ្នកលក់ការ៉េមពូកែវោហាល្បីពេញបណ្តាញសង្គមគឺអ្នកបងស្រីម្នាក់ឈ្មោះ សានណា ហៅ សៀវ ឡុងនី ដែលមានទីលំនៅ នៅខេត្ត តាកែវ ហើយបច្ចុប្បន្ន គាត់ក៏កំពុងរស់នៅខេត្តសៀមរាប និង ប្រកបមុខរបរជាអ្នកលក់ការរ៉េម នៅក្នុងខេត្តសៀមរាបផ្ទាល់ ខំប្រឹងរកស៊ីចិញ្ចឹមកូន ៤នាក់តែម្នាក់ឯង។

ជីវិតកំសត់ជូរជត់មែន តែ ភាពបុិនប្រសព្វ អាចបញ្ចូលសម្លេង និងបកស្រាយបទចម្រៀង បានយ៉ាងពីរោះ ជាពិសេសពូកែ កំប្លុកកំប្លែង គ្រប់គ្នាបានជួបហើយ ធានាថាសើចចុកពោះ។ ហើយពេលថ្មីៗនេះ គេប្រទះឃើញហ្វេសប៊ុកមួយ បានបង្ហោះវីដេអូរបស់ បងស្រីរូបនេះ មើលហើយពិតជារំជួលចិត្តខ្លាំងណាស់ អ្វីក៏គាត់ធ្វើដែរ ដើម្បីយកលុយមកចិញ្ចឹមកូន នៅក្នុងបន្ទុក។ ហ្វេសប៊ុកដដែលនេះបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “នៅពីក្រោយភាពកំប្លុកកំប្លែងរបស់គាត់មានរឿងជាច្រើនដែលយើងអត់ដឹងមើលហើយចង់ស្រក់ទឹកភ្នែក”។

បើយោងតាមគណនីហ្វេសប៊ុករបស់អ្នកស្រី ទ្រី ដាណា វិញនោះ បានជួបជួបផ្ទាល់ សានណា ហៅ សៀវ ឡុងនី នេះហើយ។ ដោយដឹងរឿងរ៉ាវខ្លះៗ ពីផលវិបាក និងការតស៊ូ របស់ បងស្រីម្នាក់នេះហើយ ថៅកែហាងពេជ្រ បានជូនថវិកាដល់ទៅ ២០០ដុល្លារ ហើយបានសន្យាថា នឹងសង់ផ្ទះជូនមួយខ្នង សមល្មម ថែមទៀតផង៕

សូមទស្សនាវីដេអូខាងក្រោម៖