ប្រលឹងចុងសក់ ! បងប្អូននៅជឿលើអំពើអាបធ្មប់ទេ ម៉ូលីកា តក់ស្លុតក្រោយបុរសម្នាក់ធ្វើរឿងមួយនេះដាក់ គួរឲ្យខ្លាចណាស់...(មានវិដេអូ)
-

ភ្នំពេញ ៖  អតីតតារាចម្រៀងផលិតកម្មRockម៉ូលីកា ត្រូវបានបុរសម្នាក់ទំនងជាបែកថ្នាំ បានយកក្រម៉ាឈាមដាក់នៅមុខហាងលក់ដូររបស់នាង និងក្រុមគ្រួសារមានការតក់ស្លុតយ៉ាងខ្លាំង​។

តារាហ្វេសប៊ុក ច័ន្ទម៉ូ នីកា ត្រូវបានបុរសម្នាក់យកកំប៉ុងជើងធូកបោកនៅពីមុខហាងខ្ទេចតែម្តងបន្ទាប់មកស្អែកឡើងបុរសម្នាក់នោះដដែលក៏បានយក្រម៉ាដែលមានប្រលាក់ឈាមមកដាក់នៅមុខផ្ទះ មិនដឹងក្នុងគោលបំណងអ្វីទេ ប៉ុន្តែ ម៉ូលីកា បាននិយាយបញ្ជាក់ច្បាស់នៅក្នុង Live ថានេះគឺជាការធ្វើអំពើមួយ ក្នុងគោលបំណងឲ្យនាងរកសុីលែងឡើង ។

នេះបើយោងទៅតាមការបង្ហោះរៀបរាប់នៅលើគណនីរបស់ នុន ច័ន្ទម៉ូ នីកា បានលើកឡើងយ៉ាងដូច្នេះថា ៖  បងប្អូនជួយគិតខ្ញុំបន្តិច តើនេះជាអំពើរក៏ជាអ្វី ? ម្សិល មិញមានបុរសប្លែកមុខមកបោកកំប៉ុងជើងធូបបែក ហើយស្អែកឡើងបានយកក្រម៉ាប្រលាក់ឈាមមកដាក់ជំនួ សវិញ ហើយក៏បានដុតក្រម៉ាអោយរឿងមិនក៏ល្អសាបសូន្យទៅ ព្រោះខ្ញុំមិនដែលមានសត្រូវ ជាមួយអ្នកណាទេ ក៏ឆ្ងល់ព្រោះមិនដែលជួបរឿងចឹង បើមានបងប្អូនដឹងអំពីររឿងអពីជំនឿនេះជួយ comment ប្រាប់ផង , អាញមិនដែលមានសត្រូវមកពីណាទេតើនាក់ដែលធ្វើចឹងដាក់អាញមានបំណងស្អីអោយប្រាកដមកចង់ដាក់អំពើអោ យអា ញងាប់មែនបានសមចិត្ត ។

គួរបញ្ជាក់ផងដែរថាជនដែលបានធ្វើសកម្មភាពខាងលើនេះត្រូវបានសម្ថតកិ្ចធ្វើការឃាត់ខ្លួនបានហើយនៅកាលពីយប់មិញនេះហើយ ពេលនេះកំពុងតែស្ថិតនៅក្នុងការសួរចម្លើយ ប៉ុន្តែយើងនៅមិនទាន់ដឹងថាសម្ថតកិច្ចនិងបន្តចាត់វិធានការយ៉ាងណាបន្តទៀតទេចំពោះបុរសម្នាក់នេះ មានតែរងចាំតាមដានទាំងអស់គ្នា ៕