ផ្អែមល្ហែមណាស់! ភរិយាលោក ព្រាប សុវត្ថិ រំភើបស្ទើរហោះ ពេលបានទទួលកាដូ ពិសេសពីស្វាមី...មានវិដេអូ
កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ បានរៀបការជាមួយភរិយា ហើយក៏មានចំណងដៃកូនប្រុសបីនាក់ ហើយពេលនេះកូនៗរបស់លោកពេញកំលោះ និងមានរូបរាងស្រស់សង្ហារ កូនទី១ ឈ្មោះ សុវត្ថិ មុនីវណ្ណ កូនទី២ ឈ្មោះ សុវត្ថិ មុនីនាគ និងកូនទី៣ ឈ្មោះ សុវត្ថិ សិរីវឌ្ឍ។



ដោយឡែកអ្វីដែលគួរឲ្យទាក់ទាញនិងចាប់អារម្មណ៍នៅពេលនេះគឺ តារាចម្រៀងលោកព្រាប សុវត្ថិ បានទិញកាបូប surprise ភរិយាជាទីស្រលាញ់ ធ្វើឲ្យមហាជន រំភើប និងគួរឲ្យស្រលាញ់ណាស់មួយគូរនេះ។



កាលពីថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២០ លោកបានទិញកាដូ ជូនភរិយា ដ៏ស្រស់ស្អាត ដល់ថ្នាក់ភរិយារបស់លោករំភើប រីករាយយ៉ាងខ្លាំង ព្រមទំាងបានភ្ជាប់សារខ្លីមួយ បញ្ជាក់ឲ្យដឹងថា ៖ “លោកពុក surprise កាបូបអូន ហិហិ #psv”។




មានវិដេអូ៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។