បើកភ្នែកមិនទាន់ ម្តាយរបស់តារាសម្តែង ទឹម រដ្ឋា បានទទួលមរណភាពបាត់ទៅហើយ ដោយសារតែ...
-

ភ្នំពេញ ៖ តារាសម្តែងស្រីកញ្ញា ទឹម រដ្ឋា និងក្រុមគ្រួសារពេលនេះបានកំពុងតែជួបទុក្ខជាទម្ងន់ដោយសារតែនៅកាលពីយប់មិញនេះម្តាយរបស់តារាស្រីរូបនេះបានទទួលមរណភាពចោលនាងនិងក្រុមគ្រួសារហើយ ។

ចំពោះការទទួលមរណភាពនេះបានធ្វើឲ្យក្រុមគ្រួសារនិងសាច់ញ្ញាតិតក់ស្លុតយ៉ាងខ្លាំងព្រោះជារឿងមួយដែលគ្រប់គ្នានឹកស្មានមិនដល់ ហើយក៏មិនអាចទទួលយកបានដែរហើយការទទួលមរណភាពនេះគឺដោយសារតែ ជំងឺគាំ ងបេះដូ ង ។

យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះបញ្ជាក់ពីសំណាក់លោក អ៊ឹម ជីវ៉ា បានធ្វើការបង្ហោះនៅកាលពីយប់មិញថា«  ៖ អាណិតណាស់ RIP ម្តាយរបស់តារាសម្តែង ទឹម រដ្ឋា បានទទួលមរណៈភាពដោយសារជំងឺគាំ ងបេះដូ ង» ។

ជាមួយគ្នានេះដែរបន្ទាប់ពីបានទទួលដំណឹងមួយនេះហើយបានធ្វើឲ្យអ្នកសិល្បះជាច្រើនរួមទាំងមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានសម្តែងការសោកស្តាយខ្លាំងមែនទែន ហើយក៏នាំគ្នាចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសាររបស់តារាសម្តែងស្រី ទឹម រដ្ឋា ផងដែរ ៕