ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថាតារាសម្តែងស្រីកញ្ញា ទឹម រដ្ឋា និងក្រុមគ្រួសារពេលនេះបានកំពុងតែជួបទុក្ខជាទម្ងន់ដោយសារតែនៅកាលពីយប់មិញនេះម្តាយរបស់តារាស្រីរូបនេះបានទទួលមរណភាពចោលនាងនិងក្រុមគ្រួសារហើយ ។

យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Alex Chandra បានធ្វើការលើកឡើងឲ្យដឹងថា ៖ « បងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារប្អូនស្រី Tim Rotha & ប្អូនស្រី Tim Votey ដែលបានបាត់បង់អ្នកម៉ាក់ជាទីស្រលាញ់! បងពិតជារន្ធត់ចិត្តខ្លាំងណាស់ពេលដែលលឺដំណឹងនេះ បងទើបឃើញវីដេអ៊ូ យប់មុិញម៉ាក់គាត់ទៅញាុំអីជាមួយអូននិងក្រុមគ្រួសារ សូមវិញ្ញាណខន្ខ័ម៉ាក់បានទៅកាន់សុខតិភព » ។

ជាមួយគ្នានេះដែរបន្ទាប់ពីបានទទួលដំណឹងមួយនេះហើយបានធ្វើឲ្យអ្នកសិល្បះជាច្រើនរួមទាំងមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានសម្តែងការសោកស្តាយខ្លាំងមែនទែន ហើយក៏នាំគ្នាចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសាររបស់តារាសម្តែងស្រី ទឹម រដ្ឋា ផងដែរ ៕
