ស៊យហួស! អ្នកនាង Love Riya ត្រូវចោរ ចូលផ្ទះ លួចទូដែកអស់មួយយកទៅបាត់ ដោយមានលុយនៅក្នុងទូដែកនោះ មានចំនួនដល់ទៅ...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ ៖ អ្នកលក់ឡេសាច់សខ្ចី អ្នកនាង Love Riya ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែភាពក្រមិចក្រមើម និងការឡាយលក់ឡេរបស់អ្នកនាង ពិតជាមានការទាក់ទាញខ្លាំងណាស់ ។ ជាមួយគ្នានោះ កាលពីថ្ងៃម្សិលមិញនេះ អ្នកនាង បានទៅដើរលេងកម្សាន្ត នៅឯខេត្តកំពត យ៉ាងសប្បាយរីករាយជាមួយកូនចៅ។

បន្ទាប់ពីធ្វើដំណើរកម្សាន្តរួច ស្រាប់តែនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ អ្នកនាង បានឡាយវិដេអូ ពីសកម្មភាពចោរចូលលួច យកទូដែកទៅបាត់អស់មួយ ។ អ្នកនាងបានប្រាប់ថា "ចោរមកលួចទូដែក របស់អ្នកនាង ជិះសុទ្ធតែឡាន ហើយវា វា យក្រោយផ្ទះដើម្បីចូលទៅលួចលុយរបស់អ្នកនាង"។ អ្នកនាងបានបន្ថែមទៀតថា "នៅក្នុងទូដែក តូចដែលចោរលួចយកទៅនោះ មិនមានប្រាក់ទេ"។

អ្នកនាងបានបន្ថែមទៀតថា "លុយនៅក្នុងទូដែកតូច របស់អ្នកនាង មានចំនួន៣០ម៉ឺនដុល្លារ ដែលចោរលួចយកទៅបាត់ តែសំណាងល្អ នៅទូដែកធំមួយទៀត "៕

មានវិដេអូ៖