ថាមែនៗ ទីបំផុត Love Riya បង្ហាញមុខអ្នកស្អំបេះដូងក្រោយហើយមានរូបរាងសង្ហារខ្លាំងណាស់មិនចាញ់ប្តីមុនទេ ជាពិសេសកូនស្រីនាងទទួលបាន...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់បានស្គាល់ហើយថាអ្នកនាង  Love Riya គឺជាអ្នកលក់ឡេតាមអនឡាញម្នាក់ដែលទទួលបានប្រជាប្រិយខ្ពស់  Love Riya មួយរយៈពេលក្រោយមកនេះឃើញថានាងមានសន្ទុះគាំទ្រខ្លាំងពីសំណាក់មហាជន បន្ទាប់ពីនាងបានលែងលះជាមួយប្តីនាងរួច និងបានលេចមុខនៅតាមកម្មវិធីទូរទស្សន៍ជាច្រើនផងដែរនៅក្នុងពេលថ្មីៗនេះ ។

យ៉ាងណាមិញក្រោយលែងប្តីរួច Love Riya​ ត្រូវបានមហាជនជាច្រើនតែងតែសួរនាំនាងថា បន្ទាប់ពីលែងប្តីរួចតើនាងរកបានអ្នកស្អំបេះដូងថ្មីហើយឬនៅ ? នេះជាសំនួរដែលឃើញគេសួរ Love Riya ច្រើនទាំងនៅក្នុង ឡាយ និង កម្មវិធីទូរទស្សន៍ ហើយនាងតែងតែឆ្លើយថា នៅទេព្រោះមិនទាន់មានអ្នកត្រូវចិត្ត ។

ជាក់ស្តែងកាលពីថ្មីៗនេះមានការភ្ញាក់ផ្អើលផងដែរក្រោយ Love Riya បង្ហាញវីដេអូស្វីតៗជាច្រើនជាមួយបុរសម្នាក់ដែលមានឈ្មោះថា ប៉ា សូនី ​ហើយហៅបុរសម្នាក់នេះថា « ប៉ាៗ អូនទែន » បន្ទាប់ពីឃើញដូច្នេះបានធ្វើឲ្យមហាជនជាច្រើនបានលាន់មាត់ថាអ្នកទាំងពីរពិតជាសមគ្នាណាស់់ និងស្រឡាញ់គ្នាណាស់ មិនត្រឹមតែប៉ុណ្ណោះទេ មហាជនក៏បាននាំគ្នាជូនពរLove Riya និង ប៉ាសូនី ផងដែរថាឲ្យស្រឡាញ់គ្នារហូតទៅ ៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖