កាលពីថ្ងៃទី15 ខែសីហា ឆ្នាំ2020 រំលងទៅថ្មីៗនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានធ្វើការសម្ពោធស្មាតហ្វូនជំនាន់ទី4 គឺ OPPO Reno4 ក្នុងកម្មវិធី I Can See Your Voice Edition by OPPO ដែលមានការចាក់ផ្សាយតាមទូរទស្សន៍ហង្សមាស និងផ្សាយផ្ទាល់តាមផេកហ្វេសប៊ុក OPPO។ ក្នុងកម្មវិធីនោះផងដែរ សង្កេតឃើញមានតារាល្បីៗតំណាងឲ្យក្រុមហ៊ុន OPPO ចំនួន 3រូបគឺអ្នកនាង ពេជ្រ សោភា, លោក Step, និងកញ្ញា រ៉េត ស៊ូហ្សាណា ព្រមទាំងតារាល្បីៗជាច្រើនរូបទៀត ដែលបានញុំាងកម្មវិធីនេះឲ្យកាន់តែប្លែក និងសប្បាយសើចក្អាកក្អាយតាំងពីដើមរហូតដល់ចប់កម្មវិធីតែម្តង។
ដូច្នេះ សម្រាប់លោកអ្នក ដែលបានតាមដានកម្មវិធីសម្ពោធនោះ គឺប្រាកដជាបានដឹងពីព័ត៌មានលម្អិតពីការកក់ទុកមុន ពិសេសគឺបានដឹងពីតម្លៃរួចហើយ។ ដូចនេះបើស្រលាញ់ ចង់ប្រើស្មាតហ្វូនប្រកបដោយមុខងារថ្មីៗ និងបច្ចេកវិទ្យាទំនើបៗ អាចបន្តធ្វើកក់ទុកមុនបាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ OPPO ទូទាំងប្រទេស ជាមួយតម្លៃត្រឹមតែ $369 ជាមួយនឹងការផ្តល់ជូនកាដូសរុបប្រមាណ $198 រួមមាន៖ កាបូបយួរដៃសម្រាប់ធ្វើដំណើរ (តម្លៃ $49 ចំនួនមានកំណត់) ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $20) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ដោយមិនគិតថ្លៃ 24សប្តាហ៍។
3. Reno4 key feature, media & KOL review, comment
បើនិយាយពីសមត្ថភាព មុខងារ និងបច្ចេកវិទ្យារបស់ OPPO Reno4 វិញគឺនឹកស្មានមិនដល់ ពិសេសគឺកាមេរ៉ាក្រោយ Reno4 មាន 4គ្រាប់ ដែលលេនទី1 ជាកាមេរ៉ាមេទំហំ 48MP លេនទី2 ទំហំ 8MP និងលេន 2គ្រាប់ទៀតទំហំ 2MP និងកាមេរ៉ាមុខ 32MP ជាអេក្រង់បែបទម្លុះភ្លោះរួមជាមួយមុខងារពិសេសថ្មីប្លែក 10 ផ្សេងទៀតរួមមាន៖
1. AI Color Portrait ដែលបំពាក់លើស៊េរី Reno ដំបូងគេបង្អស់ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដែលមានសមត្ថភាពក្នុងការរក្សាពណ៌មនុស្ស និងជម្រុះពណ៌ផ្ទៃខាងក្រោយឲ្យទៅជាសខ្មៅ។
2. Monochrome Video គឺពណ៌លេចធ្លោដោយ Highlight ពណ៌សំលៀកបំពាក់ ឬមនុស្សធៀបនឹងផ្ទៃក្រោយ។
3. Night Flare Portrait អស់ក្តីបារម្ភថតរូបពេលយប់ ដែលផ្តិតរូបភាពចេញមកមានពន្លឺច្បាស់ក្នុងពេលរាត្រី។
4. AI Slow Motion 960fps លោកអ្នកអាចចាប់រាល់សកម្មភាពយឺតរហូតបានដល់ទៅ 960ប្លង់ត្រឹមតែ 1វិនាទីតែប៉ុណ្ណោះ រឹតតែងាយស្រួលក្នុងការធ្វើវីដេអូកម្សាន្ត ឬ Vlog។
5. មុខងារ Ultra Night Mode, Ultra Dark Mode, Ultra Clear 108MP និងមុខងារថតរូបកៀកជិតបែប Macro និងថតបានមុំទូលាយ Wide Angel ងាយៗ។
6. បច្ចេកវិទ្យា VOOC 4.0 សាកថ្មលឿន 30W សាក 20នាទីបាន 50% សាក 5នាទីមើលវីដេអូបាន 2ម៉ោង។
7. បច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ (AI enhanced Smart Sensor) ដែលរួមមាន មុខងារការពារការសម្ងាត់វៃឆ្លាត មុខងារបញ្ជាដោយកាយវិការ មុខងារបង្វិលអេក្រង់វៃឆ្លាត និងមុខងាររក្សាពន្លឺអេក្រង់វៃឆ្លាត។
8. បន្ទះឈីប Qualcomm Snapdragon 720G ដែលត្រូវចិត្តសម្រាប់អ្នកលេងហ្គេម ជាមួយនឹងរ៉េមធំរលូន 8GB RAM ទំហំរ៉មធំ 128GB ROM ប្រើកម្មវិធីច្រើនក្នុងពេលតែមួយ លេងហ្គេមម៉ាចុចដៃ។
9. បច្ចេកវិទ្យាជំនួយល្បឿនក្នុងការលេងហ្គេម Hyper Boost 3.0។
10. បច្ចេកវិទ្យាថតវីដេអូទប់លំនឹង Pro គឺថតវីដេអូបាននឹងល្អ មិនញ័រ ដូចជាការថតពេលកំពុងជិះកង់ ចុះឡើងលើជើងភ្នំ រត់ហាត់ប្រាណដោយមិនចាំបាច់ប្រើឧបករណ៍ ឬ gimbal ជំនួយឡើយ។
លើសពីនេះបើយោងតាមបណ្តាសារព័ត៌មានល្បីៗក្នុងស្រុកជាច្រើន ក៏ដូចជាតារាចម្រៀង តារាសម្តែង Youtubers, Gamers, ពិធីករល្បីឈ្មោះបោះសម្លេង បានសម្តែងអារម្មណ៍ពិសេសស្រដៀងៗគ្នាថា “ពិតជាសរសើរដល់ក្រុមហ៊ុន OPPO ដែលតែងតែមានអ្វីថ្មីៗ សម្រាប់អតិថិជនរហូតដូចជា OPPO Reno4 នេះអ៊ីចឹង ជាស៊េរីថ្មីចុងក្រោយបង្អស់ដែលជិតប្រកាសចេញលក់ផ្លូវការ។ OPPO Reno4 នេះផងដែរ គឺមានសមត្ថភាពខ្លាំង កាមេរ៉ាបំពាក់ដោយមុខងារប្លែកៗយ៉ាងលេចធ្លោ និងបច្ចេកវិទ្យាថ្មីៗបែបវៃឆ្លាត ហួសពីការស្មាន ពោលគឺគុណភាព សមត្ថភាព មុខងារនិងបច្ចេកវិទ្យាខ្លាំងជាងគេក្នុងចំណោមស្មាតហ្វូនដែលមានលក់នៅកម្ពុជាដែលមានតម្លៃក្រោម $400”។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី23 ខែសីហា ឆ្នាំ2020 ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា នឹងរៀបចំកម្មវិធីពិសេសមួយ គឺជាថ្ងៃទទួលយកទូរស័ព្ទ OPPO Reno4 ដំបូងគេ នៅហាង OPPO ប៊្រេនស្ត័រ (OPPO Brand Store) ដែលមានទីតាំងស្ថិតនៅក្នុងក្នុងផ្សារទំនើបអូឡាំព្យា ជាន់ផ្ទាល់ដី ។ សម្រាប់កម្មវិធីនេះ អតិថិជនដែលបានកក់ទុកមុនទាំងដឹងតម្លៃ និងមិនដឹងតម្លៃ គួរទៅយកទូរស័ព្ទ OPPO Reno4 ដើម្បីបានចាប់កាន់ប៉ះប្រើដំបូងគេ ជាមួយនឹងកាដូដ៏ច្រើន។ អ្វីដែលលើសពីពិសេសនោះគឺ ក៏មានការលេងហ្គេម ដែលមានឱកាសឈ្នះរង្វាន់គ្រប់គ្នាដូចជា ដូចជា កាស ឆ័ត្រ កែវផឹកទឹក កាសធំក្តោបត្រចៀក Power Bank 10,000mAh ដោយគ្រាន់តែថតរូប និងបង្ហោះចូលក្នុងបណ្តាញសង្គមតែប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះ អតិថិជនដែលបានកក់ទុកមុនអាចថតរូបជាមួយកំពូលតារាចម្រៀងដ៏ល្បីគឺអ្នកនាង ពេជ្រ សោភា ផងដែរ។
គួរសំគាល់ផងដែរថា បន្ទាប់ពីរយៈពេលកក់ទុកមុនដែលនឹងចប់នៅថ្ងៃទី 21 ខែសីហា និងថ្ងៃលក់ដំបូងនាថ្ងៃទី23 ខែសីហា អតិថិជនដែលចង់ទិញស្មាតហ្វូន OPPO Reno4 ដែលលក្ខណៈពិសេសថ្មីប្លែកសម្បូរបែប មុខងារកាមេរ៉ា និងបច្ចេកវិទ្យាឈានមុខ នៅតែបន្តទិញក្នុងតម្លៃដូចគ្នា ជាមួយនឹងចំនួនកាដូធម្មតារួមមាន ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $20) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ដោយមិនគិតថ្លៃ 24សប្តាហ៍ តែយកល្អគួរកក់ទុកមុនល្អជាង៕