អីយ៉ាស់ ! ស្ងាត់ៗ ស្រាប់តែ ឃុន ធារិទ្ធ អ្នកដឹកនាំសម្តែងប្រចាំផលិតកម្ម ថោន ព្រលយសម្តីថា...
-

កាលពីពេលថ្មីៗនេះ អ្នកដឹកនាំសម្តែងប្រចាំផលិតកម្ម ថោន លោក ឃុន ធារិទ្ធ ដែលជាអ្នកដឹកនាំដ៏មានឈ្មោះល្បី និងជាអ្នកដំនាំដ៏ល្អម្នាក់ បានព្រលយសារ ចង់ចាកចេញពីផលិតកម្មថោនហើយ បន្ទាប់ពីមានតារាចម្រៀងជាច្រើន បានចាកចេញជាបន្តបន្ទាប់នោះ។

ជាស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារយ៉ាងដូច្នេះថា "សូមអគុណទៅដល់ផលិតកម្ម Town Production ក៏ដូចជាលោក អគ្គនាយក ដែលកន្លងមកបានផ្តល់ឱកាស នឹងបណ្តុះបណ្តាលខ្ញុំអោយចេះពីជំនាញ ដឹកនាំសម្តែង នឹងអាចបញ្ចេញស្នាដៃដល់អ្នកទាំងអស់គ្នាបានឃើញ។

រយះពេល5ឆ្នាំដែលខ្ញុំនៅទីនេះ ធ្វើការចេញពីបេះដូង ស្មោះត្រង់ នឹងស្រលាញ់ការងាររបស់ខ្ញុំ ទុកទីនេះដូចជាផ្ទះ ព្រោះខ្ញុំរៀនពីទីនេះ ងើបឈរពីទីនេះ នឹង មានឈ្មោះក៏នៅទីនេះ។

ខ្ញុំពិតជាស្រលាញ់ Town Production ,ស្រលាញ់អ្នកទាំងអស់គ្នាគ្រប់ផ្នែកនៅទីនេះ ក៏ដូចជាគោរពទៅដល់ លោក អគ្គនាយក ខ្លាំងមែនទែន ព្រោះគាត់ជាអ្នកផ្តល់ឱកាស នឹងជំរុញអោយខ្ញុំឈានឡើងទៅមុខរហូត។

Town Production ពិតជាផ្តល់បទពិសោធន៍ដល់ខ្ញុំច្រើនមែនទែនដល់ជីវិតខ្ញុំ នឹងអនុស្សាវីរីយជាច្រើនទៀតដែលបានឆ្លងកាត់ ចាប់ផ្តើមដំបូងពីជំនួយការអ្នកដឹកនាំសម្តែង រហូតក្លាយជាអ្នកដឹកនាំសម្តែង។

តែមួយរយះនេះខ្ញុំមានបញ្ហាច្រើន ទើបធ្វើអោយខ្ញុំមិនសាកសមនៅទីនេះទៀត ក៏ដូចជាចង់ផ្លាស់ប្តូរបទពិសោធន៍ថ្មី ចាប់ផ្តើមដោយខ្លួនឯង។

សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងនៅតែចូលចិត្តស្នាដៃរបស់ខ្ញុំ ខ្ញុំនឹងប្រឹងប្រែងងើបឈរម្តងទៀត ត្រៀមផលិតអ្វីថ្មីៗជាច្រើនជូនបងប្អូនទាំងអស់គ្នា សូមអគុណ"។