ព្រះសីហនុ ៖ យុវជនម្នាក់ឈ្មោះ សុខ ភារម្យអាយុ២១ឆ្នាំ បានស្លា ប់ដោយគ្រោះថ្នា ក់ច រា ច រណ៏នៅតាមផ្លូវអូត្រេះ សង្កាត់លេខ៤ កាលពីម៉ោងជាង២យប់ ឆ្លងចូលថ្ងៃ២៤សីហា២០២០ ដែលតាមសាច់ញាតិប្រាប់ថា ជនរងគ្រោះត្រូវរថយន្ត បុ កពេលកំពុងជិះម៉ូតូ ហើយភាគីខាងរថយន្តបានបើករត់គេច។ ករណីនេះសមត្ថកិច្ចប្រាប់ថា កំពុងស្រាវជ្រាវរករថយន្តដែលពាក់ពន្ធ័នឹងគ្រោះថ្នាក់នេះ មកដោះស្រាយតាមនិតិវិធី។

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា « សុខ លីសា » ដែលត្រូវជាប្អូនរបស់ជនរងគ្រោះបានបង្ហោះសាររៀបរាប់ឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ « តើអ្នកបង្ករហេតុមានបេះដូងអត់ហេតុអ្វីយកបងប្រុសខ្ញុំទៅចឹងមនុស្សធ្លាប់ធ្វើអោយគ្រួសាសប្បាយ ពេលនេះបាត់បង់ទៅហើយជាតិក្រោយសុំធ្វើបងប្អូនគ្នាទៀតបងប្រុសជាទីស្រលាញ់កាលប្អូននៅតូច បង បង្រៀនជិះកង់ដល់ធំឡើង បងធ្វើឆ្គួតៗអោយប្អូនសប្បាយប្អូនស្រលាញ់សម្តីបងពេលយាយមកកាន់ប្អូនម្តងៗ » ៕





