ដូចដែលប្រិយមិត្ត និងមហាជនជាច្រើនបានដឹងរួចហើយ តារា Tik Tok សុខា បើទោះទទួលរងនូវការរិះគន់ថា ជាមនុស្សកាកសង្គម មនុស្សសំរាម យ៉ាងណា ក៏តារាល្បីតាមបណ្តាញសង្គមរូបនេះ នៅតែទទួលការគាំទ្រ និងផ្តល់កម្លាំងចិត្ត ពីសំណាក់មនុស្សជុំវិញជាច្រើន ដែលមានក្តីអាណិតអាសូរ។
.jpg?1598269532)
ក្នុងនោះដែរ ក្នុងការសម្ភាសន៍ជាមួយលោក អុឹម ជីវ៉ា “ពេលមកដល់ផ្ទះប្អូនសុខា ទើបដឹងថា នាងជាក្មេង គួរឲ្យអាណិតបំផុត។ មនុស្សមួយចំនួនវាយតម្លៃគាត់តាមរយៈរាល់ពាក្យពេជ្រដែលគាត់និយាយតាមរយៈវីដេអូខ្លីៗ តាមប្រព័ន្ធ Facebook និងប្រព័ន្ធTik Tok បងប្អូនខ្លះក៏ចូលចិត្ត បងប្អូនខ្លះក៏ជេរគាត់ ។ តែបើយើងរៀនបើកចិត្តអោយទូលាយ ហើយស្វែងយល់ការពិត អីមួយ មុនជេរ ហាស្តីដៀលឬកោតសរសើរនោះ គឺយើងត្រូវគិតថាមនុស្សកើតមក គ្មានអ្នកណាល្អគ្រប់10នោះទេ ហើយក៏គ្មានអ្នកណាគេមកចូលចិត្តយើងទាំងអស់គ្នាដែរ យើងអាចទទួលយករាល់មនុស្សដែលឃើញយើងខុសគឺគាត់មកកែប្រែយើងឬយើងកែប្រែគាត់ទើបជាការប្រសើរ ជាពិសេសជួយប្រើពាក្យពេជ្រជួយកែបង្រៀនប្រៀនប្រដៅគាត់ ណែនាំអោយគាត់ដើរផ្លូវណាល្អទើបប្រសើរ។
.jpg?1598269536)
ខ្ញុំបាទបានធ្វើដំណើរមកខេត្តត្បូងឃ្មុំ និងកំពង់ចាម រយៈពេល២ថ្ងៃ ហើយក៏បានធ្វើដំណើរមកដល់ ភូមិជ្រួយ សង្កាត់ វិហារល្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ គឺជាកន្លែងដែលប្អូនសុខារស់នៅ សុខាឈ្មោះពិតគឺ ថន សុខា មានអាយុ 25 ឆ្នាំ មានបងប្អូន៥នាក់ សុខាជាកូនពៅ សុខាគឺជាក្មេងកំព្រាឪពុកម្តាយតាំងពីតូច ហើយសុខាត្រូវមករស់នៅជាមួយមីងនៅក្រុងសួង ដោយជួយលក់ដូរមុខរបរលក់ចាប់ភួយតិចតួច នៅផ្ទះ ។
.jpg?1598269541)
សុខាជាក្មេងស្រីមានអត្តចរិតមនុស្សប្រុស ហើយស្រលាញ់ស្រីដូចគ្នា អត្តចរិតរបស់សុខាជាមនុស្សប្រុស គឺមានតាំងពីតូច មិនអាចកែបាន ចរិតជាប្រុសខ្លួនជាស្រីបានឡើយ ! សុខាគាត់សិក្សាបានតិចតួចណាស់ ហើយជាក្មេងកំព្រាដែលខ្វះភាពកក់ក្តៅ ។ បន្ទាប់ពីស្តាប់ប្រវត្ថិខ្លះសង្ឃឹមថាពុកម៉ែបងប្អូន មេត្តាបើចូលចិត្ត ឬ មិនចូលចិត្តគាត់ ជួយកែប្រែណែនាំដំបូន្មានល្អអោយគាត់ផង ។ ដោយក្តីគោរពៈ អុឹម ជីវ៉ារុងរឿង”។
.jpg?1598269545)
យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់តារា ធុង ប៉េត្រូ បានរៀបរាប់ថា តារា Tik Tok សុខា បានលួចទូរស័ទ្ទរបស់គាត់“សុខា ៗអើយសុខា លួចទូរសព្ឌ័អញទៀត យកមកអោយអញវិញ អោយលឿន ទូរស័ទ្ទតម្លៃត្រឹម ១០ដុល្លា ទៅ២០ដុល្លាប៉ុណ្នោះ” ៕
សូមទស្សនាវីដេអូខាងក្រោម៖
.jpg?1598269599)