នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ លើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ថា យុវជនរូបនេះកំពុងបោះពុម្ពសៀវភៅ ជាភាសាអង់គ្លេសតែ សរសេរជា សូរសព្ទខ្មែរ ដាក់លក់ជាសាធារណៈ និង បង្ហោះលក់តាមបណ្ដាញសង្គមហ្វេសប៊ុក Dara Ly Book ទៀតផង ។
ជាក់ស្តែងនៅក្នុងអត្ថបទទាំងរបស់លោក ផែង វណ្ណៈ បានបង្ហោះថា "យុវជនរូបនេះកំពុងបោះពុម្ពសៀវភៅ ជាភាសាអង់គ្លេសតែ សរសេរជា សូរសព្ទខ្មែរ ដាក់លក់ជាសាធារណៈ និង បង្ហោះលក់តាមបណ្ដាញសង្គមហ្វេសប៊ុក Dara Ly Book ទៀតផង ។
ការបោះពុម្ពសៀវភៅបែបនេះត្រូវបានអ្នកអភិរក្សអក្សរសាស្រ្តខ្មែរ យល់ឃេីញថា នឹងធ្វើអោយក្មេងៗជំនាន់ក្រោយកាន់តែភ្លេចប្រេីប្រាស់អក្សរសាស្រ្តជាតិរបស់ខ្លួន ។ ជាពិសេសបច្ចុប្បន្ន នៅលេីបណ្ដាញសង្គមហ្វេសប៊ុក មានបងប្អូនមួយចំនួនមិនសរសេរអក្សរខ្មែរទេ តែសរសេរអក្សរអង់គ្លេសតែសូរសព្ទខ្មែរវិញ ។
ដូច្នេះសូមសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ និង ក្រសួងព័ត៌មាន និង ក្រសួងអប់រំ យុវជន និង កីឡា មេត្តាពិនិត្យមើលករណីនេះផង ។ តេីការបោះពុម្ពនេះមានការអនុញ្ញាតពីក្រសួងព័ត៌មានដែរឬទេ ?