សម័យឥឡូវ មនុស្សភាគច្រើននិយមចូលចិត្តថតរូបតាមទូរស័ព្ទ ជាងការថតតាមកាមេរ៉ាធំៗ ទាំងការរស់នៅប្រចាំថ្ងៃ ការដើរកម្សាន្ត ឬកម្មវិធីជប់លៀងផ្សេងៗ ព្រោះវាកាន់តែផ្តល់ភាពងាយស្រួល និងចែកចាយក្នុងបណ្តាញសង្គមបានរហ័ស។ ដូច្នេះហើយទើបមានក្រុមហ៊ុនស្មាតហ្វូនមួយចំនួន បានរៀបចំកម្មវិធីប្រកួតប្រជែងថតរូបតាមទូរស័ព្ទ ឬលេងហ្គេមប្រកួតគ្នាថតរូបតាមហ្វេសប៊ុកជាដើម។ ជាការពិតណាស់ ការថតរូបតាមទូរស័ព្ទ ភាគច្រើនគេចូលចិត្តកែរូប ឬ Edit តាមកម្មវិធី ឬ App ដូចជា Lightroom, Snapseed និងកម្មវិធីជាច្រើនផ្សេងទៀត ក៏ប៉ុន្តែសម្រាប់ទូរស័ព្ទរបស់ OPPO វិញ គឺអស់បារម្ភ ជាមួយការថតដោយមិនចាំបាច់ Edit អ្វីទាំងអស់។ នេះក៏ព្រោះតែ OPPO Reno4 បានបំពាក់នូវជាមួយមុខងារកាមេរ៉ាថ្មីប្លែកឈានមុខជាច្រើនដូចជា AI Color Portrait , Monochrome Video, Night Flare Portrait, Ultra Night Mode, Ultra Dark Mode, Bokeh និងថតបានមុំទូលាយ Wide Angel ងាយៗ ដើម្បីបំពេញតម្រូវចិត្ត និងចំណង់ចំណូលចិត្តអតិថិជន។
រាល់អតិថិជនដែលមាន OPPO Reno4 អាចចូលរួមបង្ហោះរូបប្រកួតគ្នា សំខាន់ថតរូបឲ្យតែស្អាត ថតឲ្យប្លែក បង្កប់គំនិតច្នៃប្រឌិត នោះអ្នកនឹងអាចឈ្នះរង្វាន់កាសកាលីប OPPO Enco W11 ចំនួន 4 រង្វាន់ និង Power Bank (10,000mAh) ចំនួន 4 គ្រឿង ជាមួយនឹងពាក្យស្លោក “តោះ ប្រកួតថតរូបបង្កប់គំនិតច្នៃប្រឌិត ដើម្បីឈ្នះរង្វាន់ ជាមួយកាមេរ៉ា AI“ របស់ OPPO Reno4 ដែលកម្មវិធីប្រកួតនេះចាប់ពីថ្ងៃទី24 ខែសីហា ដល់ថ្ងៃទី04 ខែកញ្ញា ឆ្នាំ2020 ដោយគ្រាន់តែសរសេរ hastag #OPPO_Reno4_Camera_AI ក្រោយមកផុសរូបជា Public លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បន្ទាប់ Screen Capture រូបនោះរួច Comment ជារូបភាពលើហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ។ សម្រាប់ព័ត៌មានលម្អិតសូមឆែកហេ្វសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO។
ពេលនេះ ប្រាកដជាចង់ឃើញពីរូបភាពពិតៗ ប្លែកៗ ពោរពេញដោយគំនិតច្នៃប្រឌិត ដែលថតចេញពីស្មាតហ្វូនOPPO Reno4 ហើយមែនទេ? ខាងក្រោមនេះ គឺជារូបថតដ៏ភាពច្នៃប្រឌិត ដែលមើលទៅប្លែកភ្នែកទាក់ទាញ លេចធ្លោគួរឱ្យចាប់អារម្មណ៍ ថតដោយតារាល្បីៗដូចជា លោក Step កញ្ញា រ៉េត ស៊ូហ្សាណា លោក ជា វណ្ណារិទ្ធិ លោក ឈឹម សក្កដា VJ Nana សាឡាត់ ស្រីឡាង និងហ្វេនៗមួយចំនួនដូចខាងក្រោមនេះ៖
ដូច្នេះ ដើម្បីបានរូបថតយ៉ាងស្រស់ស្អាត ថែមទាំងលេចធ្លោ ចង់ដឹងអត់ថា តើតារាល្បីៗខាងលើបានប្រើមុខងារអ្វីខ្លះ? ហើយស្មាតហ្វូន OPPO Reno4 មានបច្ចេកវិទ្យាទំនើប និងវៃឆ្លាតអ្វីខ្លះ? ពេលនេះសុំលើកយកលក្ខណៈសម្បត្តិនិងបច្ចេកវិទ្យាពិសេសរបស់ OPPO Reno4 ចំនួន 5 ចំណុចធំៗរួមមាន៖ ចំណុចខ្លឹមទី1 មុខងារ AI Camera៖ OPPO Reno4 បានបំពាក់កាមេរ៉ាក្រោយ 4គ្រាប់ (48MP+8MP+2MP+2MP) និងកាមេរ៉ាមុខស៊ែសហ្វីទំហំ 32MP ដោយបំពាក់មុខងារថ្មីប្លែក ដែលធ្វើឲ្យរូបថតអ្នកកាន់តែលេចធ្លោដូចជាមុខងារ AI ColorPortrait, Night Flare Portrait, Monochrome Video, Ultra-Dark Mode, Ultra-Night Mode, Ultra-Clear 108MP មុខងារថតជិតបែប Macro និងមុខងារថតបានមុំទូលាយ Wide Angel ងាយៗ។
ចំណុចខ្លឹមទី2 បច្ចេកវិទ្យា និងមុខងារថតវីដេអូ៖ OPPO Reno4 បំពាក់នូវបច្ចេកវិទ្យាថតវីដេអូទប់លំនឹង Pro (Ultra Steady Video 3.0) គឺថតវីដេអូបាននឹងល្អទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ។ បច្ចេកវិទ្យាថតវីដេអូយឺត (AI Slow Motion 960fps) លោកអ្នកអាចចាប់រាល់សកម្មភាពយឺតបានដល់ទៅ 960ប្លង់ក្នុង 1វិនាទី។
ចំណុចខ្លឹមទី3 បច្ចេកវិទ្យាសម្គាល់វៃឆ្លាត៖ OPPO បានបំពាក់បច្ចេកវិទ្យាសម្គាល់វៃឆ្លាត ដែលភាសាអង់គ្លេស ហៅថា AI enhanced Smart Sensor ដែលរួមមាន មុខងារការពារការសម្ងាត់វៃឆ្លាត មុខងារបញ្ជាដោយកាយវិការ មុខងារបង្វិលអេក្រង់វៃឆ្លាត និងមុខងាររក្សាពន្លឺអេក្រង់វៃឆ្លាត។
ចំណុចខ្លឹមទី4 សមត្ថភាព និងល្បឿន៖ OPPO Reno4 ប្រើបន្ទះឈីប Qualcomm Snapdragon 720G រ៉េមធំ 8GB រ៉មធំ128GB រួមជាមួយបច្ចេកវិទ្យា VOOC4.0 (30W) សាកថ្មលឿនសាក 20នាទីពេញបាន 50% ឬសាក 5នាទីមើលវីដេអូបាន 2ម៉ោង ព្រមទាំងបច្ចេកវិទ្យាជំនួយល្បឿន Hyper-Boost 3.0 ផងដែរ។
ចំណុចខ្លឹមទី5 ទំហំអេក្រង់ និងការរចនា៖ អេក្រង់ធំទំហំ 6.4” AMOLED បែបទម្លុះអេក្រង់ភ្លោះ ជាមួយនឹងរចនារូបរាងប្រណិត ពណ៌ Galactic Blue និង Space Black គឺពិតជាទាក់ភ្នែក កម្រាស់ក៏ស្តើងតែ 7.7mm និងទម្ងន់ក៏ស្រាល 165ក្រាម។
បន្ទាប់ពីឃើញរូបថតដែលថតចេញពី OPPO Reno4 ហើយក៏បានដឹងកាន់តែច្បាស់ពីមុខងារ និងបច្ចេកវិទ្យារបស់ស្មាតហ្វូនចុងក្រោយរបស់ OPPO នេះ។ ដូច្នេះ កុំចាំនិងបង្អង់យូរបន្តទៀតអី ព្រោះទូរស័ព្ទដែលមានគុណភាពលើសពីតម្លៃ (ត្រឹមតែ$369 ) ដែលពោរពេញដោយសមត្ថភាពខ្លាំង កាមេរ៉ា AI បំពាក់ដោយមុខងារប្លែកៗយ៉ាងលេចធ្លោ និងបច្ចេកវិទ្យាថ្មីៗបែបវៃឆ្លាត (AI Enhanced Smart Sensor) ជាមួយនឹងរូបរាងប្រណិត ស្តើងស្រាល មុខងារកាមេរ៉ាពិសេសៗ និងបច្ចេកវិទ្យាឈានមុខ ចំណោមស្មាតហ្វូនមានលក់នៅកម្ពុជា ដែលមានតម្លៃប្រហាក់ប្រហែលគ្នា។ មិនតែប៉ុណ្ណោះ រាល់អតិថិជនដែលបានជាវស្មាតហ្វូន OPPO Reno4 នឹងទទួលកាដូដែលមានតម្លៃប្រមាណ $149 រួមមាន៖ ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $20) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង24សប្តាហ៍។ នៅចាំអីទៀត ស្មាតហ្វូនស៊េរីថ្មី គុណភាពល្អ កាដូកក្រើក ថែមទាំងមានតម្លៃសមរម្យទៀត៕
តោះបើមាន OPPO Reno4 ក្នុងដៃ កុំសំចៃថតរូបរូបស្អាតៗ ប្លែកៗ បង្ហោះចូលក្នុងបណ្តាញសង្គមដល់ក្រុមគ្រួសារ បងប្អូន និងមិត្តភក្តិ ដើម្បីរក្សាទំនាក់ទំនង និងបង្កើនភាពស្និទ្ធស្នាល!