លោក ហេង ឡុង តំណាងសមាគមសិល្បករខ្មែរ​ ចូលខ្លួនមកសម្របសម្រួល​ ដោះស្រាយជម្លោះរវាងតារាចម្រៀងខេម​ និងផលិតកម្មថោន​
-

ភ្នំពេញ៖ ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ តារាចម្រៀងសំលេង ស្អក លោកខេម ត្រូវបានម្ចាស់ផលិតកម្ម សូមឲ្យចូលខ្លួនដោះស្រាយ និង​បកស្រាយ​រឿង​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ ដោយ​កំពុង​នៅ​ជាប់កិច្ចសន្យា​នៅឡើយ​ តែ​ច្រៀង​នៅ​ផលិតកម្ម​ផ្សេង។

យ៉ាងណាមិញ លោកហេង ឡុង ដែលជាតំណាងសមាគមសិល្បករខ្មែរ​ ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា "ខ្ញុំបាទ​ ហេង​ ឡុង​ តំណាងសមាគមសិល្បករខ្មែរ​ ចូលខ្លួនមកសម្របសម្រួល​ ដោះស្រាយជម្លោះរវាងតារាចម្រៀងខេម​ និងផលិតកម្មថោន​ ។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍ថា​ "សម្របសម្រួល ជាដំដោះស្រាយមួយដល់ល្អបង ។ តែអ្វីដែរសំខាន់គឺ កុងត្រា និង កិច្ចសន្យា ?"។ ព្រមជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលមតិ សូមឲ្យលោក ហេង ឡុង ឆាប់ធ្វើការសម្របសម្រួល ព្រោះថា បើទុកយូរអាចនឹងមានបញ្ហាកាន់តែធ្ងន់៕