នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោកស្រី ទ្រី ដាណា បានធ្វើដំណើរតាមផ្លូវ ក៏ប្រទះឃើញ ប្តីប្រពន្ធ លោកពូម្នាក់កំពុងតែធ្វើដំណើរតាមផ្លូវ ដោយមានប៉ាវស្ពាយពីក្រោយ ដើម្បីចិញ្ចឹមជីវិតបន្ត។ ភ្លាមនោះ លោកស្រី ក៏បានសួរសុខទុក្ខអ្វីច្រើននោះទេ លោកស្រី ក៏បានជូនថវិការបន្តិចបន្តួចទៅលោកពូផងដែរ។

បន្ទាប់ពីចេញពីលោកពូមក លោកស្រី បានជួបប្ដីប្រពន្ធមួយគូ ជាអាជីវករលក់ ខោអាវ តាមម៉ូតូរម៉ឺក ហើយលោកស្រីក៏បានចុះទៅឡាយផ្ទាល់ ព្រមទាំងបានសួរសុខទុក្ខ ពីរនាក់ប្តីប្រពន្ធមួយគូនោះថែមទៀត។
ជាក់ស្តែងនៅក្នុងវិដេអូ របស់លោកស្រី ទ្រី ដាណា បានរៀបរាប់ទាំងក្តីអាណិតដល់ពីរនាក់ប្តីប្រពន្ធយ៉ាងខ្លាំង ពួកគាត់ពិតមានការតស៊ូក្នុងជីវិតខ្លាំងណាស់ ។ ជាមួយគ្នានោះផងដែរ លោកស្រី ទ្រី ដាណា ក៏បានរំលឹកពីអតីតកាលរបស់លោកស្រី កាលឆ្នាំ២០១១ ដែលលោកស្រីក៏ធ្លាប់ជាអាជីករ លក់ខោអាវ តាមម៉ូតូរម៉ឺកផងដែរ ។
យ៉ាងណាមិញ ក្រោយពីរំលឹកពីអតីតកាលរបស់ខ្លួនហើយនោះ លោកស្រី ទ្រី ដាណា ក៏បានជូនថវិការចំនួន២០០ដុល្លារ ដើម្បីជាទុនសម្រាប់ពួកគាត់ទាំងពីរនាក់ អាចរកស៊ីទៅថ្ងៃមុខទៀត។
មានវិដេអូ៖