កក្រើក ដឹព្រីមៀសែនសុខ ! ចាប់ដៃគ្នាតាំងពីបាតដៃទទេ រហូតដល់ជោគជ័យ បើកសម្ពោធផលិតផលថ្មីជាផ្លូវការរបស់ DW Gluta Cambodia ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន ស៊ីណាត
សីហា
-

ភ្នំពេញ៖ កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០២០​នេះ មានព្រឹត្តិការណ៍ដ៏ធំកក្រើកប្រទេសកម្ពុជាតែម្តង គឺជាកម្មវីធីសម្ពោធផលិតផល​គ្រឿង​សម្អាង​ថ្មីជាផ្លូវការរបស់ក្រុមហ៊ុន DW Gluta Cambodia Thailand Import Popo Beauty Plus ដែលជា​​គ្រឿង​សម្អាង​ល្អដាច់គេដែលនាំចូលពីប្រទេសថៃ មកលក់ក្នុងប្រទេសកម្ពុជា ព្រឹត្តិការណ៍នេះ ធ្វើឡើងនៅ នៅដឺព្រីមៀសែនសុខ ទល់​មុខ​ផ្សារ​ទំនើប​អ៊ីអន​២ ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន ស៊ីណាត ព្រមទំាងតំណាងចែកចាយទូទំាងប្រទេសជាង៧០០នាក់ផងដែរ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​​ក្នុង​ថ្ងៃ​បើក​សម្ពោធ  DW Gluta Cambodia Thailand Import Popo Beauty Plus នេះ​ដែរ​មាន​ការ​រៀបចំ​តុបតែង​ដេគ័រ​យ៉ាង​ស្រស់ស្អាត​ មើល​ទៅ​ហាយ​សូ​កាលីប​ខ្លាំង​ណាស់ គ្រាន់​តែ​ឃើញ​ក៏​ចង់​ទៅ​ចូលរួម​ក្នុង​កម្មវិធី​បាត់​ទៅ​ហើយ​។ ដូច្នេះ​គ្រប់​តំណាង​ចែកចាយ​របស់​ផលិតផលគ្រឿង​សម្អាង DW Gluta Cambodia Thailand Import Popo Beauty Plus ទាំង​អស់​ដែល​ទៅ​ចូលរួម​ថ្ងៃ​នេះ​មិនខក​បំណង​ឡើយ​ត្រៀម​ផ្ដិត​យក​រូប​ភាព​ស្អាត​ៗ​ឲ្យ​ច្រើន​ទៅ។

ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នា​ថ្ងៃសម្ពោធនេះ មាន​ការ​អញ្ជើញ​ចូល​រួម​ជា​កិត្តិយសដ៏​ខ្ពង់​ខ្ពស់​​ពីសំណាក់​ លោកអគ្គនាយ សុម ឆាយ (DW Gluta Cambodia Thailand Import Popo Beauty Plus) និងលោកស្រី​ កុប មុំ ជាអគ្គនិយកា, លោកជំទាវ មុនីរ័ត្ន ដែលជាម្ចាស់ក្រុមហ៊ុន PoPo BeautyPlus, លោកស្រី​ អ៊ុច សូលីនដា ជា CEO ផលិតផល YMW និងឯម សុភត្រា ជានាក់ គ្រប់គ្រង YMW ហើយមិនតែប៉ុណ្ណោះពួកគាត់ថែមទាំងមានការចែករំលែកនូវបទពិសោធន៍ យុទ្ធសាស្រ្ត និងគន្លឹះទីផ្សារថ្មីៗទៅកាន់តំណាងចែកចាយទូទាំង២៥ខេត្តក្រុង។

ក្នុងនោះផងដែរ លោកអគ្គនាយ សុម ឆាយ (DW Gluta Cambodia Thailand Import Popo Beauty Plus) បានថ្លែងសារថា“ក្នុងកម្មវិធីថ្ងៃនេះ ស្តែងចេញពីភាពជោគជ័យរបស់ DW Gluta Cambodia និងការតស៊ូរបស់តំណាងចែកចាយដែលជានារីខ្មែរដើម្បីលើកស្ទួយសេដ្ឋកិច្ច ជួលសម្រាលដល់ក្រុមគ្រួសារពួកគាត់ផងដែរ ក្នុងនាមខ្ញុំបាទជាអគ្គនាយ DW Gluta Cambodia ខ្ញុំបាទពិតជាមានក្តីរំភើបរីករាយជាក្រៃលែងដែរ បានឃើញសម្មិតផល និងសន្ទុះនៃការលក់ និងគំាទ្រពីអតិថិជនដល់ច្រើនលើសលប់ ខ្ញុំបាទនិងនំាចូលផលិតផលល្អៗ និងតំលៃសមរម្យបន្ថែមទៀតនាពេលខាងមុខនេះ ជាចុងបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណដល់តំណាងចែកចាយទូទំាង២៥ ខេត្តក្រុងដែលមានភាពជឿជាក់ និងទំនុកចិត្តដាក់ដើមទុកមកក្រុមហ៊ុនយើងខ្ញុំ។

ជាចុងក្រោយនេះ ក្រុមហ៊ុនDW Gluta Cambodia តម្រូវជួយទៅបងប្អូនស្ត្រីខ្មែរដែលខ្វះខាត អោយមានមុខរបរ ត្រឹមត្រូវហើយអាចរកចំនូលបានច្រើនថែមទៀតផងយើងខ្ញុំនឹងនាំយកផលិតផលដែលល្អ មានស្តង់ដារខ្ពស់ តំលៃសមរម្យ មានច្បាប់ត្រឹមត្រូវស្របតាមព្រះរាជាណាចក្រកម្ពុជា ចំណាយដើមទុនតិចចំណេញច្រើនមានឪកាសក្លាយទៅជាអ្នកដឹកនាំប្រកបដោយភាពជោគជ័យ ក្រុមហ៊ុនមិនតំម្រូវអោយធ្វើការសំដែងជាដាច់ខាតយើងរស់នៅជាមួយការពិត ហើយយើងចាប់ផ្តើមជាមួយគ្នាជោគជ័យជាមួយគ្នា៕