ប្រិយមិត្តជាច្រើនកំពុងតែតាមដានរឿង លោក ខេមនិងផលិតកម្មថោន បន្ទាប់ពីម្ចាស់ផលិតកម្មថោន បានចេញលិខិតមួយច្បាប់ ដោយឲ្យតារាចម្រៀងសំលេងស្អក លោក ខេម ចេញមុខមកធ្វើការដោះស្រាយ ជាមួយនឹងផលិតកម្មនៅរសៀលនេះ ទាក់ទងនឹងការបំពានកិច្ចសន្យា ទៅច្រៀងអោយផលិតកម្មផ្សេងទាំងដែលខ្លួននៅជាប់កុងត្រាជាមួយផលិតកម្ម ថោន នៅឡើយ។ រឿងរ៉ាវទាំងអស់នេះ បានធ្វើឲ្យមហាជនជាច្រើន មានការងឿងឆ្ងល់ និងសូមឲ្យភាគីទាំងពីរតាមសម្រួល។

ក្នុងលិខិត បានបញ្ជាក់ឲ្យដឹងថា ផលិតកម្មទីក្រុងភាពយន្ត ថោន សូមបដិសេធរាល់ខ្លឹមសារ ដែលអាខោនហ្វេសប៊ុកឈ្មោះ ខេម ជាតារាចម្រៀងប្រចាំផលិតកម្ម ថោន បានបង្ហោះខ្លឹមសារថា«ខ្ញុំមិននឹកស្មានថាមេខ្ញុំដែលសព្វថ្ងៃជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្តុក្រុងភ្នំពេញ»គឺជាការផ្សព្វផ្សាយមិនពិត និងបរិហាកេរ្តិ៍ជាសាធារណៈ។

ជាមួយគ្នានេះផលិតកម្មទីក្រុងភាពយន្ត ថោន ក៏បានស្នើរឲ្យលោក ប៉ុន សុណារិន ហៅ ខេម ចេញមកសុំទោសជាសារធារណៈ និងកែតម្រូវខ្លឹមសារដែលខ្លួនបានបង្ហោះជាបន្ទាន់។
ផលិតកម្មទីក្រុងភាពយន្ត ថោន បញ្ជាក់យ៉ាងច្បាស់ និងប្រកាសជាសាធារណៈថា លោកជំទាវ ឧកញ៉ា ជួប មាន ជាអគ្គនាយិកា(ម្ចាស់ផលិតកម្ម)បានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ មិនមានតួនាទីអ្វីជាមន្រ្តីរាជការនោះឡើយ។
បើយោងតាមលោក ហាក់ សុខហេង ប្រធានរដ្ឋបាល បានឲ្យដឹងថា មកដល់ម៉ោងចេញផ្សាយកម្មវិធីBig News នេះ មិនទាន់ឃើញមានវត្ថមានលោក ខេម ចូលមកបកស្រាយ និងដោះស្រាយជូនផលិតកម្មនៅឡើយទេ។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុក លោក ហាក់ សុខហេង បានបង្ហោះសារថា“ខេម អើយលើសហើយ!!!! ពាក្យថាដាក់លិខិតលាឈប់ពីផលិតកម្ម វាជាសិទ្ធិរបស់ ខេម ឯងអត់ខុសអីទេ ! ហើយខ្ញុំ (ហាក់ សុខហេង ប្រធានរដ្ឋបាល) ទទួលបានលិខិតលាឈប់ ខ្ញុំអ្នកអញ្ជើញ ខេម ឯងមកជួប។ខេម មានបានចំាទេ ថាជំនួបចុងក្រោយមួយកាលពីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤:០០នាទី?សំនួរទំាងបួនដែលខ្ញុំបានសួរទៅ ខេម នោះគឺ ខេម ខ្លួនឯងបានឆ្លើយយ៉ាងក្បោះក្បាយត្រទ្បប់មកវិញ ។ខ្ញុំ ក៏បានបញ្ជាក់ប្រាប់ ខេមឯងផ្ទាល់ថា គួតែនៅបន្តទៅព្រោះកុងត្រារហូតដល់ខែធ្នូ ទើប បញ្ចប់ ហើយខេមឯង ក៏បានឆ្លើយមកវិញទាមទារកុងត្រាដើម្បីមើល ខ្ញុំផ្ទាល់ក៏បានឆ្លើយប្រាប់ ខេមឯង ថាមិនអីទេចំាឲ្យមើល។

ប៉ុន្តែខេមឯង ទេដែលជាអ្នកបដិសេធលើរបាយការណ៍ ធម្មតាទេជំនួបប្រជុំតែងតែមានរបាយការណ៍ បញ្ជាក់ពីខ្លឹមសារ និងអ្នកចូលរួម ដើម្បីរាយការណ៍ជូន លោកជំទាវឧញ៉ាអគ្គនាយិការ ផលិតកម្មទីក្រុងភាពយន្ត (ថោន) គឺមានខេមឯង មានខ្ញុំ និងមានក្រុមការងារពាក់ព័ន្ធបានចូលរួម។ សំរាប់ខ្ញុំផ្ទាល់ ខ្ញុំនិងក្រុមការងារ បានផិ្តតមេដៃលើជំនួបរបាយការណ៍នោះ រួមជាមួយលោក អ៊ីន រិទ្ធីចិត្រ ប្រធានប្រតិបត្តិ ផលិតកម្មទីក្រុងភាពយន្ត (ថោន) ! តែខេមខ្លួនឯងទេ! ដែលជាអ្នកបដិសេធ មិនចុះហត្ថលេខា មិនផិ្តតមេដៃលើរបាយការណ៍រួមគ្នាដែលពួកយើងបានប្រជុំ នោះ។ គឺបានន័យថា ខេមឯង បានបដិសេធលើជំនួបនោះរួចបាត់ទៅហើយ ទំាងមិនខ្វល់ពីពាក្យសម្តី របស់ខ្ញុំ ទំាងថាកុងត្រាត្រូវបញ្ចប់នៅខែធ្នូ! អញ្ចឹងបានន័យថាខេមឯងមិនខ្វល់ និងមិនបានឲ្យតម្លៃក្រុមការងារ និងរបាយការណ៍ប្រជុំរួមគ្នាផង។ ដោយក្នុងរបាយការណ៍នោះមានបញ្ជូលខ្លឹមសារ សំណើរគ្រប់យ៉ាងរបស់ ខេមឯង បានស្នើសុំ តែដោយឡែកបែជា ខេមឯង ដើរចេញ និងមិនបានទទួលស្គាល់ របាយការណ៍ប្រជុំ។

ពាក្យថាកុងត្រាគេមិនដែលធ្វើឡើងរក្សាទុកតែម្នាក់ឯងនោះទេ ហើយខ្ញុំជឿជាក់យ៉ាងច្បាស់ថា
នៅពេល ខេមឯង បានចុះកុងត្រារួចមិនមានឯកសាររក្សាទុកនោះឡើយ។ ខ្ញុំគិតថាសម្រែកទាមទារមើលកុងត្រានោះគ្រាន់តែជាការសម្តែងដើម្បីភាពបិទបាំងកុំឲ្យខ្មាសមហាជនអ្នកគាំទ្រ”៕


