ប៉ុន្មានឈុត របស់ ឱក សុគន្ធកញ្ញា ក្នុងថ្ងៃភ្ជុំបិណ្ឌ ពិតជាស្រស់ស្អាត សមសួនខ្លាំងណាស់
ស៊ីហៀង
-

ភ្នំពេញ៖ បើគិតមកដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាថ្ងៃកាន់បិណ្ឌទី៨ហើយ មានបងប្អូនជាច្រើន បានធ្វើដំណើរ ទៅវត្ត ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ ក្នុងសំលៀកបំពាក់សមរម្យ ទៅតាមប្រពៃណីខ្មែរ ។ ពិធីបុណ្យកាន់ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបងប្អូនគ្រប់ទិសទី បានទៅជួបជុំបងប្អូននៅតាមស្រុក ភូមិ របស់ខ្លួន ដើម្បីធ្វើបុណ្យរួមគ្នា។ 

ដោយឡែក ងាកមកមើលពីសម្រស់ដ៏ស្រស់សោភារបស់កំពូលតារាចម្រៀង ដ៏មានប្រជាប្រិយភាព ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ដែលបានរៀបចំខ្លួនយ៉ាងស្រស់ស្អាត និងសមសួនជានារីខ្មែរ ក្នុងថ្ងៃភ្ជុំបិណ្ឌ ក្នុងឈុតសំលៀកបំពាក់បែបប្រពៃណី មានអាវប៉ាក់ ជាមួយហួល ផាមួង តុបតែងខ្លួនយ៉ាងសុភាព​ ដើម្បីយកចង្ហាន់ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្ត ឧទ្ទិសកុសល ផលបុណ្យ ជូនសាច់ញាតិទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។

ទន្ទឹមនឹងនេះ គឺជាថ្ងៃកាន់បិណ្ឌទី៨ហើយ មានបងប្អូនជាច្រើន បានរៀបចំចង្ហាន់ ផ្កាភ្ញី ធូប ទៀន សំដៅទៅកាន់វត្តអារាម ក្នុងទឹកមុខ ស្រស់ញញឹម ព្រមជាមួយនិងពាក្យជូន ដល់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស សូមឲ្យធ្វើដំណើរ ដោយសុវត្ថិភាព និងមានសុខភាពល្អ គ្រប់គ្នា។