ស្ងាត់ៗ តារា​កំប្លែង វ៉ាន់ នី​ឡា ធ្វើឲ្យអ្នកគាំទ្រមានការសង្ស័យថាមានផ្ទៃពោះ ក្រោយបង្ហោះសារ និងរូបភាព៣សន្លឹកថា “កុំ​មាត់”...
សីហា
-

ប្រិយមិត្តបានជ្រាបហើយថា តារា​កំប្លែងវ័យក្មេង ​កញ្ញា វ៉ាន់ នី​ឡា កំពុងតែធ្វើឲ្យអ្នកគាំទ្រមានការងើងឆ្ងល់ខ្លាំងណាស់ ក្រោយស្ងាត់ៗបង្ហោះរូបភាព៣សន្លឹក ដែលធ្វើឲ្យមហាជនកាន់តែមានការសង្ស័យថា នាងកំពុងតែមានផ្ទៃពោះមុនពេលរៀបការជាមួយគូរដណ្តឹង ដែលពីកន្លងទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ កញ្ញា វ៉ាន់ នី​ឡា បានបង្ហោះសារដោយ​បញ្ជាក់​ពី​ការ​សម្រេច​ចិត្ត​​ ​ដូច្នេះ​ថា “រៀបចំ​មង្គលការ​ខ្នាត​តូច​មនុស្ស​ពី​គ្រួសារ ចុះ អេតាស៊ីវិល​ សល់​លុយ​រក​ស៊ី​ ​ ​អ្នកណា​សើច​យំ​កុំ​ខ្វល់​សំខាន់​យើង​មាន​សុភមង្គល​សល់​លុយ​” ក្នុងន័យបែបនេះ ក៏ធ្វើឲ្យអ្នកគាំទ្រនិយាយតៗគ្នា និងសន្និដ្ឋាន​ថា មិនបានរៀបការធំដុំតែ ធ្វើពិធីតូចតាចតែប៉ុណ្នោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង លោក សុវណ្ណ រិទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ បាន​ចេញមក​ធ្វើការ​បដិសេធចោល​ទាំងស្រុង និង​បានចាត់ទុក​ការ​បង្ហោះ​សារ​ពី​កូនស្រី​របស់លោក គឺ​គ្រាន់​ជាការ​សរសេរ​ចោល​តាម​អារម្មណ៍​ពី​នី​ឡា​ប៉ុណ្ណោះ​ ហើយកញ្ញា វ៉ាន់ នី​ឡា ក៏បានឆ្លើយតបតាមរយៈការ Comment ក្នុងបណ្តាញសង្គមហ្វេសប៊ុកដែលហ្វេនៗសួរថា ចង់មានផ្ទៃពោះដែរ ភ្លាមនោះ នាងក៏បានតប ថា ឯណាប្តី។​

លោក​តា វ៉ិ​ច​ទ័​រ បានបន្តថា ដោយសារតែ​ផ្អែកលើ​សំណេរ​កូនស្រី​របស់លោក​ខាងលើ​នេះហើយ ដែល​ទំនង​នាំ​ឲ្យ​គេ​មានការ​ភាន់ច្រឡំ តែ​ធាតុពិត​នោះ​គ្រាន់តែ​ជាការ​សរសេរ​ចោល​តាម​អារម្មណ៍​ប៉ុណ្ណោះ​។ លោក​បញ្ជាក់ថា រហូតមកទល់​ពេលនេះ នី​ឡា មិនបាន​ធ្វើ​រឿង​ដូចដែល​បាន​ចុះផ្សាយ នោះឡើយ សុំ​កុំ​មានការ​យល់ច្រឡំ ខណៈពេលដែល​ទាំងអស់នោះ​គឺជា​ការសរសេរ​លេង​ប៉ុណ្ណោះ​៕