ប្រិយមិត្តបានជ្រាបហើយថា នៅថ្ងៃកាន់បិណ្ឌមានបងប្អូនជាច្រើន បានសម្រុកទៅស្រុកកំណើត និងមានអ្នកខ្លះទៀត ក៏បានរៀបចំចង្ហាន់ ទៅប្រគេនព្រះសង្ឃ នៅតាមវត្តអារាមនានា ដើម្បីឧទ្ទិសកុសល ក៏ដូចជា ការសាងកុសលផលបុណ្យដល់ខ្លួនឯង។ ម្នាក់ស្លៀកសំលៀកបំពាក់យ៉ាងសមសួន និងស្រស់ស្អាតក្នុងឈុតសំលៀកបំពាក់បែបប្រពៃណីខ្មែរ សំដៅទៅវត្ត ដោយនៅក្នុងដៃមានចង្ហាន់ ទេយ្យទាន និងផ្កាភ្ញី ផងដែរ។

យ៉ាងណាមិញបើយើងក្រលេកមកមលើការបង្ហោះរបស់លោក ប៉ែន វិបុល ដែលជា អនុរដ្ឋលេខាធិកា ក្រសួងធម្មការ និង សាសនា បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹករួមទាំងបានភ្ជាប់មកជាមួយនិងសារដ៏កម្សត់ដោយមានអត្ថន័យបែបនេះថា ៖

« រាល់ពេលដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន លោកបូជាទៀនធូប និងបាយទឹកនំចំណី ដល់លោកអ្នកមានគុណ ក្នុងឱកាសកាន់បិណ្ឌនេះ ខ្ញុំតែងសង្កេតឃេីញ សម្តេច ស្រក់ទឹកភ្នែកជានិច្ច។ នេះបង្ហាញថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកនឹករលឹកដល់លោកអ្នកមានគុណជាទីបំផុត ពិសេសនឹកដល់លោកម្តាយរបស់សម្តេច ដែលទេីប អនិច្ចកម្មនាពេលថ្មីៗ កន្លងទៅនេះ» ៕
