បើចឹងមែនល្អហើយ ! នារីរងគ្រោះ ដែលត្រូវសង្សារ វា យ ប៉ោងភ្នែកនោះ បានចេញមកធ្វើការបកស្រាយ រឿងរ៉ាវទាំងអស់ឲ្យមហាជនដឹង (មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ ៖ ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបរួមហើយថានៅកាលថ្ងៃទី១៩​ ខែ កញ្ញា ឆ្នាំង២០២ កន្លងទៅនេះ បានមានរឿងភ្ញាក់ផ្អើលមួយដោយសារតែមាននារីម្នាក់ត្រូវបានសង្សារប្រើហិ ង្សា ដាក់រហូតដល់ប៉ោងមុខប៉ោងមាត់ ។ ហេតុការណ៍មួយនេះបានកើតឡើងនៅក្នុងបន្ទប់ជួលលេខ ៤០១ ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាវេលាម៉ោង ១៖៣០ នាទីយប់រំលងអធ្រាត្រថ្ងៃទី២០ ខែកញ្ញា។

ចំពោះបុរសដែលបានប្រើ ហិ ង្សា លើនារីរងគ្រោះត្រូវបានកម្លាំងសមត្តកិច្ចធ្វើកាឃាត់ខ្លួនបានហើយ ហើយបុរសម្នាក់នេះកំពុងតែឃំុខ្លួនទុកមួយរយៈសិនដើម្បីរងចាំការកាត់ក្តីពីសំណាក់តុលា ។

សូមជម្រាបផងដែរថាបុរសជាជនសង្ស័យមានឈ្មោះ ប៉ា សុវណ្ណារិទ្ធ អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ នួន គឹមឡាង អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។

យ៉ាងណាមិញបើទោះបីជារឿងមួយនេះកំពុងតែដំណើរការទៅតាមផ្លូវច្បាប់រួចហើយក៏ដោយក្តី ប៉ុន្តែបើយើងក្រលេកមកមើលនៅលើបណ្តាញសង្គមហ្វេសប៊ុកឯណ្ណេះវិញគឺឃើញថារឿងមួយនេះកំពុងតែឡើងកម្តៅខ្លាំងម្តងទៀត ក្រោយពេលបែកធ្លាយរូបភាពនារីរងគ្រោះថតបែប ស្និតស្នាលជាមួយនិងបុរសម្នាក់ បន្ទាប់ពីបានឃើញរូបភាពទាំងនេះហើយស្រាប់តែមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបែរមកជាខឹងនារីរងគ្រោះទៅវិញហើយថែមទាំងបានប្រើពាក្យសម្តីអាក្រក់ៗដាក់ទៅលើនារីរងគ្រោះថែមទៀតផង ។

ជាមួយគ្នានេះដែរក្រោយឃើញរឿងមួយនេះផ្ទុះនៅលើបណ្តាញសង្គមហ្វេសប៊ុករួចស្រាប់តែថ្មីៗនេះនារីរងគ្រោះបានចេញមុខមកបកស្រាយតាមរយៈការឡាយវិដេអូ ហើយនៅក្នុងការបកស្រាយនោះនាងបានបញ្ជាក់ច្បាស់ៗថា បុរសដែលបានថតស្និតស្នាលជាមួយនិងខ្លួននោះគឺជាប្អូនរបស់ខ្លួនទេ​ ហើយអ្នកទាំងពីរបានរាប់អានគ្នាដូចបងប្អូនបង្កើតអញ្ចឹង សូម្បីតែមិត្តប្រុសរបស់ខ្លួនដែលជាជនដៃដល់ខាងលើក៏ស្គាល់ដែរ ដូច្នេះហើយទាំងអស់នេះគឺជារឿងយល់ច្រឡំទេ នាងមិនបានទៅមានប្រុសផ្សេងក្បត់ចិត្តសង្សាររបស់ខ្លួនដូចជាពាក្យដែលគេនិយាយនោះទេ ។

នាងក៏បានបន្តឲ្យដឹងទៀតថាចំពោះរូបថតដែលនាងទិញបាយទៅឲ្យជនដៃដល់ដែលជាសង្សាររបស់នាងនៅក្នុងប៉ុស្តិ៍ប៉ូលីស នោះគឺមិនមែននាងចង់ត្រូវគ្នាជាមួយនិងសង្សារទេគឺនាងគ្រាន់តែអាណិតពេលឃើញមនុស្សដែលធ្លាប់ស្រឡាញ់ត្រូវជាប់គុគបែបនេះ ហើយនេះក៏ជាសកម្មភាពចុងក្រោយដែរ មុនពេលអ្នកទាំងពីរបែកគ្នា (លែងពាក់ព័ន្ធ និងផ្តាច់ទំនាក់ទំនងជាមួយគ្នាទាំងអស់ ទាំងការស្រឡាញ់ និងរឿងរ៉ាវផ្សេងៗជាច្រើនទៀត ) ៕ បញ្ជាក់ខ្លឹមសារខាងលើនេះគឺជាការដកស្រង់ពីពាក្យសម្តីខ្លះៗរបស់នាររងគ្រោះ ហើយដើម្បីឲ្យបងប្អូនបានជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖