ដូចដែលលោកអ្នកបានដឹងថា OPPO ជាក្រុមហ៊ុនស្មាតហ្វូនឈានមុខ និងទទួលបានចំណាត់ថ្នាក់លេខ1 នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ2019 ហើយក្រុមហ៊ុនតែងតែរិះរកអ្វីថ្មីៗ និងបញ្ចេញស្មាតហ្វូនគ្រប់ស៊េរី ដែលបានបំពេញជាមួយនឹងមុខងារ និងបច្ចេកវិទ្យាទំនើបៗទាន់សម័យដើម្បីបំពេញចិត្ត និងតម្រូវការដល់អតិថិជនជាហូរហែរ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន OPPO ក៏បានប្រកាសចេញលក់នូវផលិតផលថ្មីមួយទៀតគឺ OPPO Watch។
ហេតុអ្វីគួរជ្រើសរើសយក Smart Watch សម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ? ពិតណាស់! សម្រាប់ Smart Watch គឺមានលក្ខណៈពិសេស និងប្លែកពីនាឡិកាធម្មតា។ Smart Watch គឺជាឧបករណ៍មួយសម្រាប់ឲ្យដឹងពីពេលវេលាជាក់លាក់ និងអាចប្រើប្រាស់ជាប្រចាំថ្ងៃផងដែរ។ មួយវិញទៀត នាឡិកាក៏ជាគ្រឿងលម្អ ឬជា Stylish បែបទាន់សម័យមួយបែបផងដែរ។
តួយ៉ាងសម្រាប់ផលិតផលថ្មី OPPO Watch គឺមានជម្រើសចំនួន 2 ទំហំសម្រាប់ធ្វើការជ្រើសរើសគឺទំហំ 41mm ផលិតឡើងពីផ្លាស្ទិចស្វិត។ រីឯទី2 មានទំហំ 46mm ផលិតពីសេរ៉ាម៊ិច។ សម្រាប់ទំហំទាំងពីរនេះផងដែរ លោកអ្នកអាចជ្រើសរើសទៅតាមទំហំដៃ ការស្រលាញ់ និងចំណង់ចំណូលចិត្តផងដែរ។
តោះ! កុំឲ្យខាតពេលយូរ សុំលើកយកមុខងារសំខាន់ៗរបស់ OPPO Watch មកបង្ហាញវិញម្តង។
(1) ល្បឿនសាកថ្ម៖ OPPO Watch ជានាឡិកាដែលមានល្បឿនសាកថ្មលឿនជាងគេបំផុតលើពិភពលោក។
(2) Wear OS របស់ Google៖ OPPO Watch ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ពេញនិយម និងអាចទាញយក Watch Face រួមជាមួយកម្មវិធីជាច្រើនទៀត ថែមទាំងងាយស្រួលប្រើប្រាស់ជាមួយទូរស័ព្ទ Android ចាប់ពីជំនាន់ 6.0 ឡើងទៅ។
(3) ការឌីហ្សាញ ឬរចនាបថ៖ OPPO Watch មានកម្រាស់ស្តើងត្រឹមតែ 4.5mm ជាមួយនឹងកញ្ចក់កោងបែប3D រូបរាងស្លីម និងស្រស់ស្អាតបំផុត។ ហើយសម្រាប់ផ្ទៃខ្នងខាងក្រោយវិញ បំពាក់ជាមួយនឹងដុំសេនស័រសម្គាល់ រចនាបែបសេរ៉ាមិច ដែលជួយឲ្យមានភាពងាយស្រួលពាក់ និងប្រើប្រាស់។
(4) មុខងារថែទាំសុខភាព៖ OPPO Watch ផ្តល់នូវបៀបហាត់ប្រាណ 5 បែបជារៀងរាល់ថ្ងៃ សម្រាប់តាមដានកម្រិតកាយសម្បទារបស់អ្នកប្រើប្រាស់ នៅពេលដែលកំពុងហាត់ប្រាណដូចជា រត់ ហែលទឹក ធាក់កង់ជាដើម។
បន្ទាប់ពីបានដឹងពីមុខងារពិសេសៗជាច្រើនខាងលើនេះរួចមកពិតជាទាក់ទាញ ចាប់អារម្មណ៍ទប់ចិត្តមិនជាប់ និងចង់ទិញភ្លាមៗតែម្តង។ ចុះសម្រាប់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាវិញ តើពេលណាទើបប្រកាសចេញលក់នូវ OPPO Smart Watch នេះ? តើលោកអ្នកក៏កំពុងតែរង់ចាំការមកដល់របស់ OPPO Watch នេះដែរមែនទេ? ហើយសាកទាយមើលថាតើ OPPO Watch នេះមានតម្លៃប៉ុន្មានដែលទៅណ៎?