បច្ចុប្បន្ននេះ ទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជា កំពុងចង្អៀតគ្នាយ៉ាងខ្លាំង។ ហើយក្នុងនោះផងដែរ សម្រាប់ទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុនន OPPO វិញនៅតែមានសន្ទុះទីផ្សារខ្ពស់ត្រដែតជាងគេដដែល។ ជាក់ស្តែង កាលពីខែមុននេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាទើបតែបានប្រកាស និងសម្ពោធចេញលក់នូវស្មាតហ្វូនស៊េរី Reno គឺ OPPO Reno4 ដែលធ្វើឲ្យមហាជន អតិថិជន និងហ្វេនៗរបស់ OPPO ជាច្រើនពេញចិត្តភ្លូកទឹក ភ្លូកដីយ៉ាងខ្លាំងទូទាំងប្រទេស និងនាំគ្នាសម្រុកទៅកក់ និងជាវស្មាតហ្វូន OPPO Reno4 នេះស្ទើរតែគ្រប់ៗគ្នានៅគ្រប់ហាងលក់ទូរស័ព្ទដៃតែម្តង។
ហើយអ្វីដែលធ្វើឲ្យ OPPO Reno4 ស្ថិតជាប់ក្នុងចិត្តរបស់អតិថិជនមិនចេះសាបសូន្យនោះ ព្រោះតែស្មាតហ្វូន OPPO Reno4 ជាស្មាតហ្វូនដែលមានមុខងារថ្មីៗ បច្ចេកវិទ្យាទំនើបៗ ពិសេសនោះគឺកាមេរ៉ាដ៏ល្អឥតខ្ចោះ ហើយមានតម្លៃត្រឹមតែក្រោម $400 តែប៉ុណ្ណោះ។ រកនៅណាមានទៀត? មានតែ OPPO Reno4 មួយគត់!
តើអ្វីដែលធ្វើឲ្យ OPPO Reno4 នាំមុខគេ? ពិតណាស់ OPPO Reno4 ជាស្មាតហ្វូនដំបូងគេបង្អស់ ដែលបំពាក់ជាមួយនឹងមុខងារ 960fps Show-Motion ដែលអាចឲ្យលោកអ្នកអាចចាប់រាល់សកម្មភាពយឺតៗ បានរហូតដល់ទៅ 960ប្លង់ត្រឹមតែ 1វិនាទីតែប៉ុណ្ណោះ រឹតតែងាយស្រួលក្នុងការធ្វើវីដេអូកម្សាន្ត ឬ Vlog។ អាចនិយាយបានថា សម្រាប់ស្មាតហ្វូនដែលមានតម្លៃក្រោម $400 មិនទាន់មានមុខងារនេះឡើយ។
លើសពីនេះទៅទៀត អ្វីដែលធ្វើឲ្យអតិថិជននៅតែស្រលាញ់ និងគាំទ្រ OPPO Reno4 ព្រោះតែស្មាតហ្វូននេះមានមុខងារ Night Flare Portrait ដែលវាមានសមត្ថភាពខ្ពស់ក្នុងការផ្តិតយករូបថតពេលយប់ចេញមកមានឲ្យពន្លឺច្បាស់ក្នុងពេលរាត្រី និងកាន់តែលេចធ្លោ។ ហើយអាចនិយាយបានថា សម្រាប់មុខងារនេះគឺបានបំពាក់តែនៅលើ OPPO Reno4 មួយគត់ ហើយក៏មិនទាន់មានដៃគូប្រកួតប្រជែងស្មាតហ្វូន ដែលមានមុខងារនេះដែរ។
ក្រៅពីមុខងារ 960fps Show-Motion និងមុខងារ Night Flare Portrait ស្មាតហ្វូន OPPO Reno4 ក៏បានបំពាក់ជាមួយមុខងារផ្សេងៗទៀតដូចជា៖
-AI Color Portrait ដែលបំពាក់លើស៊េរី Reno ដំបូងគេបង្អស់ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដែលមានសមត្ថភាពក្នុងការរក្សាពណ៌មនុស្ស និងជម្រុះពណ៌ផ្ទៃខាងក្រោយឲ្យទៅជាសខ្មៅ។
-Monochrome Video គឺពណ៌លេចធ្លោដោយ Highlight ពណ៌សំលៀកបំពាក់ ឬ Object ផ្ទៃក្រោយ។
-Night Flare Portrait អស់ក្តីបារម្ភថតរូបពេលយប់ ដែលផ្តិតរូបភាពចេញមកមានពន្លឺច្បាស់ក្នុងពេលរាត្រី។
ក្នុងនោះក៏មានមុខងារបន្សំជាច្រើនទៀតដូចជា Ultra Night Mode, Ultra Dark Mode, Ultra Clear 108MP និងមុខងារថតរូបកៀកជិតបែប Macro និងថតបានមុំទូលាយ Wide Angel ងាយៗ។
អូ! ភ្លេចប្រាប់មួយទៀត សម្រាប់អតិថិជនដែលមាន OPPO Reno4 ក្នុងដៃនឹងមានឱកាសឈ្នះកាសស៊េរីថ្មី OPPO Enco W11 ចំនួន 5 រង្វាន់រៀងរាល់សប្តាហ៍។ ដោយលោកអ្នកគ្រាន់តែធ្វើការថតរូបតាមស្ទាយ៍ដែលចូលចិត្ត ជាមួយនឹងមុខងារ AI Color Portrait នៅលើទូរស័ព្ទ OPPO Reno4 ដែលកម្មវិធីប្រកួតនេះចាប់ពីថ្ងៃទី21 ខែកញ្ញា រហូតដល់ថ្ងៃទី10 ខែតុលា ឆ្នាំ2020 ដោយគ្រាន់តែសរសេរ Hashtag #Shine_Like_Star_OPPO_Reno4 រួចផុសរូបនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនជា Public។ បន្ទាប់មក Screen Capture រូបនោះរួច Comment ជារូបភាពលើហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន OPPO។ បើមិនទាន់ដឹងអំពីរបៀប និងគន្លឹះថតរូប សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ដែលនឹងមានវីដេអូបង្រៀននូវវិធីថតរូបជារៀងរាល់សប្តាហ៍ជាមួយ OPPO Reno4 ឲ្យមានគុណភាព និងស្រស់ស្អាតផងដែរ៕
តោះទស្សនាវីដេអូខាងក្រោមនេះ ដើម្បីយល់ច្បាស់អំពីរបៀបថតរូបស្អាតៗ