តស៊ូគង់បានសម្រេច ! តន់ ចន្ទ័សីម៉ា កាលពី៦ឆ្នាំមុន ខុសគ្នាដាច់ តែសំលេងនៅតែរក្សាពិរោះដូចដើម(មានវីដេអូ)
សីហា
-

ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ហើយ តារាចម្រៀងស្រី តន់ ចន្ទ័សីម៉ា ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលកំពុងស្រូបទាញបានការគាំទ្រពីសំណាក់យុវវ័យជាច្រើន ហើយថ្មីៗនេះតារាចម្រៀងវ័យក្មេងរូបនេះកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងថែមទៀត ក្រោយពីនាងបានចាប់ដៃគូច្រៀងជាមួយតារាចម្រៀងសំឡេងស្អក ខេម ក្នុងបទថ្មី ដែលត្រឹមរយៈពេលបួនថ្ងៃបទចម្រៀងរបស់អ្នកទាំងពីរមានអ្នកទស្សនាដល់ទៅ ១ លានដង ។

យ៉ាងណាមិញ ម្ចាស់បទចម្រៀង ​“ឡានសារ៉ែន” រូបនេះឃើញថារូបសម្រស់របស់នាងមានការប្រែប្រួលយ៉ាងខ្លាំងហើយនៅកាលពីពេល​ថ្មីៗ​កន្លងទៅនេះ កញ្ញា តន់ ចន្ទ​សី​ម៉ា ក៏ធ្លាប់បាន​ចេញមុខ​បកស្រាយ ពន្យល់​ជុំវិញ​ការផ្លាស់ប្ដូរ​ទម្រង់​មុខ​របស់​ខ្លួន ពេល​ប្រឡង និង​ពេល​ឥឡូវ មាន​ភាពខុសគ្នា​ដាច់​តែម្ដង​នោះ។

អ្វីដែលកាន់តែប្លែកនោះ​ យើងឃើញថា តន់ ចន្ទ័សីម៉ា មិនត្រឹមតែជាតារាចម្រៀងតែមួយមុខនោះទេ គឺចេះនិពន្ធ Melody និងទំនុកច្រៀង ទៀតផង ហើយបទនោះមានចំនងជើងថា “ភូមិខ្ញុំ Update”​ ច្រៀងដោយ លោក ព្រាប សុវត្ថិ ហើយបទនេះ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្ររបស់លោកផ្ទាល់ ព្រោះតែក្នុងបទចម្រៀងមួយនេះ ស្តាប់ទៅ ទាំងសាច់ភ្លេង និងទំនុកច្រៀង គឺពិរោះខ្លាំងណាស់ ។

ក្នុងនោះដែរ តន់ ចន្ទ័សីម៉ា ធ្លាប់ប្រកួតប្រជែងកម្មវិធីប្រឡងចម្រៀងជាច្រើន ហើយទទួលបានការកោតសរសើរថា ច្រៀងពិរោះ និងមានការគាំទ្រពីសំណាក់មហាជនច្រើន ដូចកាលពី៦ឆ្នាំមុន តន់ ចន្ទ័សីម៉ា បានចួលរួមប្រឡងប្រជែងក្នុង កម្មវិធី “សំនៀង​ចែងចាំង” ហើយ នាងមិនបានទទួលជ័យលាភីឡើយ ទោះបីជាយ៉ាងណា នាងនៅតែបន្តចូលរួមប្រកួតកម្មវីធីជាច្រើន ដូចជា កម្មវីធី The Voice Cambodia ជាដើម៕


សូមទស្សនាវីដេអូខាងក្រោម៖